សហប្រជាជាតិ​៖ ឥឡូវនេះ ជន​ស៊ីវិល​ត្រូវបាន​សម្លាប់​ដោយ​កងទ័ព​អាមេរិក​និង​អា​ហ្វ​ហ្គានី​ស្ថាន ច្រើន​ជាង​ការសម្លាប់​ដោយ​ក្រុម​ឧទ្ទាម​

252
ចែករម្លែក

​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ទី​២៤​មេសា​បាន​បង្ហាញថា វា​ជា​លើក​ទី​មួយ​ដែល​ជន​ស៊ីវិល​អា​ហ្វ​ហ្គានី​ស្ថាន ត្រូវបាន​សម្លាប់​ដោយ​​កងទ័ព​អាមេរិក​និង​កងទ័ព​ដែល​គាំទ្រ​រដ្ឋាភិបាល​ច្រើនជាង​ការសម្លាប់​ដោយ​ក្រុម​តា​លី​បង់​និង​ក្រុម​ឧទ្ទាម​ផ្សេងៗ​ទៀត​។​

​របាយការណ៍​អំពី​ការសម្លាប់​នេះ ធ្វើឡើង​នៅពេល​ដែល​សហរដ្ឋអាមេរិក​បង្កើន​យុទ្ធនាការ​វាយប្រហារ​តាម​អាកាស​របស់ខ្លួន​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​ខណៈ​ដែល​ជំរុញ​ឱ្យ​មាន​កិច្ច​​ព្រមព្រៀង​សន្តិភាព​ជាមួយ​ក្រុម​តា​លី​បង់​ដែល​ឥឡូវ​នេះ​គ្រប់គ្រង​ឬ​មាន​ឥទ្ធិពល​លើ​តំបន់​ជាច្រើន​នៃ​ប្រទេស​នេះ​ជាង​ពេលមុនៗ ចាប់តាំងពី​ពួកគេ​ត្រូវ​បាន​ទម្លាក់​ចេញ​អំណាច​​កាលពី​ឆ្នាំ​២០០១​។​

​ក្រុម​បេសកកម្ម​ជំនួយ​សហ​ប្រជាតិ​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​(UNAMA) បាន​និយាយ​នៅក្នុង​របាយការណ៍​ថា ក្នុង​រយៈពេល​៣​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៩ កងទ័ព​អន្តរជាតិ​និង​កងទ័ព​​រដ្ឋាភិបាល​បាន​ទទួលខុសត្រូវ​ចំពោះ​ការសម្លាប់​ជន​ស៊ីវិល​៣០៥​នាក់ ប៉ុន្តែ​ក្រុម​ឧទ្ទាម​បានសម្លាប់​ជន​ស៊ីវិល​២២៧​នាក់ ។​

​ក្រុម​បេសកកម្ម​នេះ បាន​និយាយថា ភាគច្រើន​នៃ​អ្នកស្លាប់​ទាំងនេះ គឺ​ដោ​យារ​ការវាយប្រហារ​តាម​អាកាស​ឬ​ដោយសារ​ប្រតិបត្តិការ​នៅលើ​ដី​ដែល​ធ្វើឡើង​ដោយ​កងទ័ព​អា​ហ្វ​ហ្គា​​នី​ស្ថាន​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក ។​

​ក្រុម​បេសកកម្ម​នេះ បាន​ជំរុញ​ទាំង​កងទ័ព​ជាតិ​អា​ហ្វ​ហ្គានី​ស្ថាននិង​កងទ័ព​អន្ត​រ​ជាតិ​ធ្វើ​ការស៊ើបអង្កេត​លើ​ការស្លាប់​ជន​ស៊ីវិល​ទាំងនោះ​៕​ប្រែ​សម្រួល​៖​សុខា​

ភាគច្រើន​នៃ​អ្នកស្លាប់​ទាំងនេះ គឺ​ដោ​យារ​ការវាយប្រហារ​តាម​អាកាស​