សហព័ន្ធ​កីឡា លើក​ទម្ងន់​កម្ពុជា ទទួលបាន​ភាពស្របច្បាប់​

436
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា ដែល​ទើបតែ​បង្កើត នាពេល​ថ្មីៗ​នេះ​បានទទួល​នូវ ភាពស្របច្បាប់ ដើម្បី​ធ្វើ​សកម្មភាព ទាំង​ក្នុង និង​ក្រៅប្រទេស​ហើយ។​

​ក្រសួង​អប់រំ យុវជន និង​កីឡា ដែលជា​អាជ្ញាធរ​កីឡា របស់​រដ្ឋាភិបាល និង​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា ដែលជា​អង្គការ​ស​ង្គ​ប់​គ្រប់គ្រង លើ​សហព័ន្ធ​ជាតិ​នានា​នោះ បានចេញ​សេចក្តីប្រកាស ទទួលស្គាល់​សហព័ន្ធ​កីឡា លើក​ទម្ងន់​កម្ពុជា ជា​ផ្លូវការ សម្រាប់​អាណត្តិ​ទី​១ ឆ្នាំ​២០១៨-២០២២ យោងតាម​សំណើ​របស់​សហព័ន្ធ ចុះ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

ការប្រកួត​កីឡា​លើក​ទម្ងន់ កន្លងមក​

​ជាមួយនឹង​ការទទួលស្គាល់ សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា មាន​សិទ្ធិ​ធ្វើ​សកម្មភាព ប្រភេទ​កីឡា​នេះ ជា​ផ្លូវការ ដោយ​រៀបចំ​ឲ្យ​មាន លក្ខ​និ្ត​កៈ​ត្រឹមត្រូវ​ទី​១ មាន​គណៈកម្មាធិការ​ប្រតិបត្តិ ត្រឹមត្រូវ ស្របតាម​លក្ខ​និ្ត​កៈ របស់​សហព័ន្ធ​កីឡា លើក​ទម្ងន់​កម្ពុជា ត្រូវអស់​សុពលភាព ចាប់ពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២២ ជា​កំហិត ។​

​គណៈកម្មាធិការ​ប្រតិបត្តិ សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា ត្រូវគោរព​តាម​លក្ខ​និ្ត​កៈ និង​បទ​ប​ញ្ញ​តិ​ផ្សេងៗ របស់ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា គណៈកម្មាធិការ​ប្រតិបត្តិ សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា អាណត្តិ​ទី​១ ត្រូវគោរព​តាម​លក្ខ​និ្ត​កៈ និង​បទបញ្ជាផ្ទៃក្នុង​របស់ខ្លួន ឲ្យ​បានជា​ប់លាប់ និង​ធ្វើការ​អភិវឌ្ឍ​វិស័យនេះ ឲ្យ​ទទួលបាន​ជោគជ័យ ៕v

ការប្រកួត​កីឡា​លើក​ទម្ងន់ កន្លងមក​
#