សហព័ន្ធ​ទូក ឧបត្ថម្ភ​ថវិកា ៣០ លាន​រៀល ដល់​ម្ចាស់​មេដាយប្រាក់ និង​សំរិទ្ធ ដែល​ប្រកួត​នៅ​ចិន​

695
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ប្រធាន​សហព័ន្ធ​កីឡា​ទូក​កា​នូ និង រ៉ូ​អ៉ី​ង​កម្ពុជា បាន​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត​ចំនួន ២០ លាន​រៀល និង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ទូក​កា​នូ និង រ៉ូ​អ៉ី​ង​កម្ពុជា ក៏បាន​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត ចំនួន ១០ លាន​រៀល ដល់​ប្រតិភូ គ្រូបង្វឹក​កីឡាករ​ទូក​ប្រពៃណី ជម្រើសជាតិ​កម្ពុជា ដែល​ដណ្តើមបាន​មេដាយ ចំនួន ២ គ្រឿង នៅ​ចិន​។​

កីឡាករ​ទូក​កម្ពុជា​ នៅលើ​ឈ្នាន់​បំពាក់​មេដាយ

​កីឡាករ​ទូក​ប្រពៃណី ជម្រើសជាតិ​កម្ពុជា ដណ្តើម​មេដាយប្រាក់ ១ គ្រឿង និង​មេដាយ​សំរឹទ្ធ​១ គ្រឿង ពី​ព្រឹត្តិការណ៍​ប្រកួត កីឡា​ទូក​ប្រពៃណី ខ្នាត​អន្តរជាតិ “​ទូក​នាគ​” អន្តរជាតិ ចិន​-​អាស៊ាន​លើក​ទី ១៥ “ The 15th China-ASEAN ( Nanning) International Dragon Boat ” ដែល​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ណាន​នី​ង ប្រទេស​ចិន​។​

​ការប្រកួត​ខាង​លើក​នេះ កា​អនុញ្ញាត​ពីស​ម្តេច​ក្រឡាហោម ស ខេង ប្រធាន​សហព័ន្ធ​កីឡា​ទូ​កា​នូ និង​រ៉ូ​អ៉ី​ង​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងការ​បញ្ជូន​ក្រុម​ប្រតិភូ កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ចំនួន ១៦ រូប ចូលរួម​ទៅ​ចូលរួម​ប្រកួត ។​

​សម្រាប់​មេដាយប្រាក់ ទទួលបាន​លើ​វិញ្ញាសា ចម្ងាយ ៥០០ ម៉ែត្រ ចំណុះ ១២ នាក់ និង​មេដាយសំរិទ្ធ ទទួលបាន​លើ​វិញ្ញាសា ចម្ងាយ ២០០ ម៉ែត្រ ចំណុះ ១២ នាក់​៕v