សហព័ន្ធ​បាល់ទាត់​ចោទប្រកាន់​គ្រួ​បង្វឹក​ឆេ​ល​ស៊ី​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី ពីបទ​ប្រើ ឥរិយាបថ​មិន​សមរម្យ​

318
ចែករម្លែក

សហព័ន្ធ​បាល់ទាត់​អង់គ្លេស​បាន​ចោទប្រកាន់​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) បន្ទាប់ពី​មាន​ជម្លោះ​នៅ​តំបន់​ខ្សែបន្ទាត់ អំឡុង​ការប្រកួត​ជាមួយ​ក្រុម ប៊ឺ​ន​លី​(Burnley) ។​
​ ​
​លោក សារី ត្រូវបាន​បណ្តេញចេញ​បន្ទាប់ពី​តើ​ត​មាន​ជម្លោះ​នៅ​តំបន់​ខ្សែបន្ទាត់ រវាង​ក្រុមការងារ​របស់​ក្លឹប​ទាំងពីរ​នៅពេល​ចប់​ការប្រកួត​ក្នុង​លទ្ធផល​ស្មើ ២-២ នៅ​ពហុ​កីឡដ្ឋាន Stamford Bridge ។​

​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បាន​ផ្ទុះ​កំហឹង​និង​បដិសេធ​មិន​និយាយ​ជាមួយ​បណ្តាញ ព័ត៌មាន ដោយ​លោក​អះអាងថា លោក​ត្រូវ​ក្រុមការងារ​បង្វឹក​របស់​ក្រុម​ភ្ញៀវ​បំពាន មកលើ​។​
​ ​
​សេចក្តីថ្លែងការណ៍​រប​ស់​សហព័ន្ធ​បាល់ទាត់​បានសរសេរថា “​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​មិន​សមរម្យ​ទាក់ទិន​នឹង​ឥរិយាបថ​នៅ​នាទី​៩៤ អំឡុង​ការប្រកួត​រវាង​ក្រុម​ឆេ​ល​ស៊ី​និង​ក្រុម Burnley នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក កាលពី​ថ្ងៃ​ចន្ទ​។ គ្រូបង្វឹក​ក្លិប​ឆេ​ល​ស៊ី​រូបនេះ​មាន​ពេល​ដល់​ថ្ងៃ​សុក្រ​ម៉ោង​១៨:០០ ដើម្បី​ឆ្លើយតប​”​។​
​ ​
​ខ្សែការពារ អែន​តូ​នី​ញ៉ូ រូ​ឌី​ជ័រ (Antonio Rudiger) របស់​ឆេ​ល​ស៊ី​និង​អ្នកចាំទី​ក្រុម Burnley ប៊ី​ល​លី មឺ​ស័​រ (Billy Mercer) ត្រូវ​ក្រុមមន្ត្រី​ចាប់​បំបែក ខណៈ​ស្នូរ​កញ្ចែ​បញ្ចប់ ការប្រកួត មុនពេល ដេវីដ ល្វី​ស (David Luiz) និង អា​ស្លី វ៉េ​ស​វូដ (Ashley Westwood) ក៏​ប៉ះទង្គិច​គ្នា​ផងដែរ ខណៈ​ក្រុម​ទាំងពីរ​ចាកចេញ​ពី​ទីលាន​ប្រកួត​។​
​ ​
​លោក សារី អាច​នឹង​ជាប់​បម្រាម​មិន​ឲ្យ​ជាន់​ទីលាន​ប្រកួត ប៉ុន្តែ​ជំនួយការ លោក ហ្គៀ​ន​ហ្វ្រ​ង់​កូ ហ្សូ​ឡា (Gianfranco Zola) បាន​អះអាងថា​គ្រូបង្វឹក​រូបនេះ​មាន​កំហឹង ខ្លាំង បន្ទាប់ពី​ការប្រកួត​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​