សហព័ន្ធ​បាល់ទាត់​អង់គ្លេស​លុបចោល​បម្រាម​កាត​ក្រហម​លើ​ខ្សែបម្រើ សន់ ហឿង​មីន

354
ចែករម្លែក

​កីឡាករ សន់ ហឿង​មីន (Son Heung Min) ទទួល​កាត​ក្រហម​ដោយសារតែ​ព្យាយាម​រារាំង​គូប្រកួត​ហើយ​បាន បណ្តាល​ឲ្យ​កីឡាករ អែន​ដ្រេ ហ្គោ​ម៉េ​ស (Andre Gomes) របស់​ក្រុម Everton រងរបួស​ធ្ងន់​ប៉ុន្តែ​សហព័ន្ធ​បាល់ ទាត់​បាន​ច្រានចោល​ការដាក់ពិន័យ​នេះ​។​
​ ​
​កីឡាករ​របស់​ក្លឹប Tottenham ត្រូវបាន​បណ្តេញចេញ​នៅ​តង់​ទី​២ បន្ទាប់ពី​ប៉ះទង្គិច​ជាមួយ​កីឡាករ ហ្គោ​ម៉េ​ស ដែល​បណ្តាល​ឲ្យ​កីឡាករ​រូបនេះ​សណ្តក​សន្លាក់​កជើង​។​
​ ​
​អ្នកនាំពាក្យ​របស់​សហ​ព័ន្ធ​បាល់ទាត់​បាន​សរសេរ​នៅលើ​ទ្វី​ត​ធើ​កាលពី​ថ្ងៃ​អង្គា​រថា “​សន់ ហឿង​មីន​នឹង​អាច​ចូលរួម បី​ប្រកួត​បន្ទាប់​របស់​ក្រុម Spurs បន្ទាប់ពី​គណៈកម្មការ​វិន័យ​ឯករាជ្យ​ទទួល​ស្លា​ល់​ថា ការបណ្តេញចេញ​នេះ មាន​កំហុស​”​។​
​ ​
​ឧប្បត្តិ​ហេតុនេះ កើតឡើង​អំឡុង​ការប្រកួត​នៅ​ថ្ងៃអាទិត្យ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ក្នុង​វិស័យ​បាល់ទាត់​ពិភពលោក ខណៈ​កីឡាករ​ព័រ​ទុយ​ហ្គា​ល់ ហ្គោ​ម៉េ​ស ដេក​ដួល​នៅលើ​ទីលាន​ប្រកួត​។​
​ ​
​គេ​និយាយថា ខ្សែបម្រើ​របស់​ក្លឹប Spurs រូបនេះ​មានការ​ខកចិត្ត​ខ្លាំង​ដោយសារតែ​ឧប្បត្តិ​ហេតុដែល​ឈានដល់​ការ រងរបួស​ចំពោះ​មិត្ត​រួម​អាជីព​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ សន់ ហឿង​មីន (Son Heung Min)