សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ស្នើ​សហគមន៍​អឺរ៉ុប​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាកសិករ​ជាង​កន្លះ​លាន​គ្រួសារ​

300
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​នៅ​ដើម​ឆមាស​ទី​១​ក្នុង​ឆ្នាំ​២០១៩​ប្រទេស​កម្ពុជា​បាន​នាំចេញ​អង្ករ​បាន​ជិត​៩៣.០០០​តោន​ទៅកាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​(EU)​ជា​ចំនួន​ដ៏​ច្រើន​មួយ​។​ប៉ុន្តែ​ប​វិមាណ​នេះ​គឺ​បានត្រឹមតែ​ពាក់កណ្តាល​តែប៉ុណ្ណោះ​បើ​ធៀប​លើ​ថេរៈវេលា​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨​។​ដោយសារ​វា​ជា​ឆ្នាំ​ទីមួយ​ដែល​សហគមន៍​អឺរ៉ុប​បានកំណត់​យកពន្ធ​លើ​ការ​នាំចូល​ដើម្បី​ជួយ​ដល់​អ្នក​ផលិត​ក្នុង​សហគមន៍​អឺរ៉ុប​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កាលពី​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៩​បានឱ្យដឹងថា​៖​ការកំណត់​ពន្ធ​នេះ​វា​បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កសិករ​កម្ពុ​ជាជាង​៥០០.០០០​គ្រួសារ​ដែល​ប្រឹងប្រែង​ចិញ្ចឹមជីវិត​ដោយ​ការដាំដុះ​ស្រូវ​ក្រអូប​ផ្កាម្លិះ​,​ស្រូវ​ក្រអូប​គ្រាប់​វែង​,​ដែល​ប្រភេទ​ពូជស្រូវ​ទាំងនេះ​បាន​ដាំ​ដុះ​នៅក្នុង​តំបន់​ភូមិសាស្ត្រ​ជាក់លាក់​មួយ​ហើយ​មិន​ប្រកួតប្រជែង​ដោយផ្ទាល់​ជាមួយ​ផលិតផល បាន​ដាំ​ដុះ​នៅក្នុង​សហគមន៍​អឺរ៉ុប​នោះឡើយ​។​

​ប្រភព​ដដែល​នេះ​បានឱ្យដឹង​ទៀតថា​៖​បញ្ហា​ទាំងនេះ​ធ្វើឱ្យ​យើង​ឈឺចាប់​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​។​តែ​ឥឡូវ​សហគមន៍​អឺរ៉ុប​កំពុង​ពិចារណា​ដក​នូវ​ប្រព័ន្ធ​កម្មវិធី​អនុគ្រោះ​ពន្ធ​“​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ​”(EBA)​។​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ​គឺ​បាន​អនុញ្ញាតឱ្យ​ទំនិញ​ពី​កម្ពុជា​ក៏ដូចជា​ប្រទេស​កំពុងអភិវឌ្ឍន៍​ផ្សេងទៀត​បាន​នាំចូល​ទៅកាន់​ទីផ្សារ​សហ​គម​ន៍​អឺរ៉ុប​ដោយ​រួច​ពន្ធ​នាំចូល​និង​អាករ​ណ៍​ផ្សេងៗ​។

​អ្នកតាក់តែង​ច្បាប់​របស់​សហគមន៍​អឺរ៉ុប​កំពុង​គំរាមកំហែង​ឈានដល់​ការបញ្ចប់​នូវ​ការអនុគ្រោះ​នេះ​ដើម្បី​ដាក់​សម្ពាធ​ឱ្យមាន​ការកែទម្រង់​នយោបាយ​នៅ​កម្ពុជា​។​ការ​វាយបំផ្លាញ​មួយ​ដែលនាំឱ្យ​ឧស្សាហកម្ម​ស្រូវ​អង្ករ ត្រូវ​ខ្ទេចខ្ទី និង​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​កសិករ​។​

​ប្រភព​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​លើក​ឡង​ថា​៖​ចាប់តាំងពី​ឆ្នាំ ២០០១ មក ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ្វីៗ​លើកលែងតែ​អាវុធ EBA មិន​ត្រឹមតែ​បាន​ជួយ​សម្រួល​នូវ​ចរន្ត​ទំនិញ​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ ។​តែ​វា​ក៏បានផ្តល់​គោលនយោបាយ​ធានា​សុវត្ថិភាព​មួយ​លើ​សេដ្ឋកិច្ច​ទាំងមូល​ដែល​អាច​ផ្តល់​លទ្ធភាព​ឱ្យមាន​កំ​ដោះ​ដ៏​ខ្លាំងក្លា​និង​ឧត្តមភាព​នៃ​កំណើន​តម្រូវការ​ពី​ទីផ្សារ​ពិភពលោក​ផងដែរ​។​

​សូមជម្រាបថា​អង្ករ​កម្ពុជា​ត្រូវបាន​ផលិតឡើង​ស្របតាម​បទដ្ឋាន​អន្តរជាតិ​ហើយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ជួយ​ដល់​អ្នក​ផលិត​ឱ្យ​អនុវត្ត​ស្របតាម​កម្មវិធី​ដែល​រៀបចំឡើង​ដោយ​ជំរុញ​ឱ្យ​គោរព​គោលការណ៍​បង្ករ​បង្កើន​ផល​ប្រកបដោយ​សីលធម៌​ការទទួលខុសត្រូវ​និង​មាន​ចីរភាព​។​

ជា​គោលដៅ​សម្រាប់​លើកកម្ពស់​នូវ​ប្រព័ន្ធ​មួយ​ដែលមាន​សមធម៌​ហើយ​ផ្តល់​ផលប្រយោជន៍​ជាក់លាក់​ដល់​ប្រជាកសិករ​។​នៅក្នុង​បរិបទ​ដ៏​ជាក់លាក់​នេះ​ការពង្រីក​ការដាំដុះ​កំពុង​កើនឡើង​នៅ​កម្ពុជា​ក្រោម​បទដ្ឋាន​គោលនយោបាយ​និរន្ត​ភាព​ស្រ​វ​(Sustainable Rice platform- SRP)​។

​ប្រភេទ​ពូជស្រូវ​ត្រូវបាន​ដាំ​ដុះ​ក្រោម​លក្ខខណ្ឌ​តាមដាន​យ៉ាង​ជាក់លាក់​ស្របតាម​បទដ្ឋាន​ផលិតផល និង​គោល​ការទទួលស្គាល់​សមធម៌​ពាណិជ្ជកម្ម​។​ស្រូវ​សរីរាង្គ​(SRP)​ដែល​ទទួលស្គាល់​ដោយ​អង្គការសហប្រជាជាតិ​ផ្នែក​បរិ​ដ្ឋា​ន​(UNEP)​និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ស្រ​វ​អន្តរជាតិ​(IRRI)​បាន​បញ្ជាក់ថា​មិនមាន​ជាតិពុល ចេញពី​ជីគីមី និង​ថ្នាំពុល​កសិកម្ម​ហើយ​ស្របតាម​គោលការណ៍​អនុវត្តន៍​បរិ​ដ្ឋា​ន​ស្អាត​និង សមធម៌​ពលកម្ម​។​

​ផលប្រយោជន៍​ត្រូវបាន​ធ្លាក់​ទៅលើ​សហគម​ន៍ស​កិ​សកម្ម​ដែល​ចូលរួម​ជំរុញ​លើ​តម្កើង​ផ្តល់ឱកាស​ដល់​ស្ត្រី​ហើយ​ស្របតាម​យុទ្ធសាស្ត្រ​បំ​រែ​បូល​បរិ​កាស​។​សេចក្តីប្រកាស​ពត៌មាន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​គូសបញ្ជាក់ថា​«​បើ​គ្មាន​EBA​នោះ​ការប្រឹងប្រែង​ទាំង​ប៉ុន្មាន​ក្លាយជា​អសា​បង់​។​ហេតុនេះ​សហព័ន្ធ​ស្រូវ​អង្ករ​សូម​ទទូច​ស្នើសុំ​ដល់​សហគមន៍​អឺរ៉ុប​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាកសិករ​កម្ពុជា​ជា​ងក​ន្លះ​លាន​គ្រួសារ​និង​បន្ដរ​ជួយ​រក្សា​ការងារ​ដែល​បាននិងកំពង់​ធ្វើ​កន្លងមក​»៕S/