សហភាព​សហព័ន្ធ​យុវជន​ខេត្តព្រះវិហារ​ប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​មហាសន្និបាត​

574
ចែករម្លែក

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រះវិហារ​បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​មហាសន្និបាត​តំណាង​ទូទាំងប្រទេស​លើក​ទី​៤​និង​របាយការណ៍​បូកសរុប​លទ្ធផល​ការងា​នៃ​គណៈកម្មការ​(​ស​.​ស​.​យ​.​ក​)​ខេត្តព្រះវិហារ (២០១២-២០១៨ )​កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩​។

​ម​ហាស​ន្និ​នេះ​ក្រោម​អធិបតីភាព​លោក​គីម​រិទ្ធី​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​តំណាង​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។​ក្នុងនោះ​ក៏បាន​អញ្ជើញ​ចូល​ជា​អធិបតី លោក ចាន់ សាវុធ សមាជិក​អចិន្ត្រៃយ៍​ស​.​ស​.​យ​.​ក ថ្នាក់កណ្តាល​។

លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ និង​ជា​សមាជិក​អចិន្ត្រៃយ៍ ស​.​ស​.​យ​.​ក ថ្នាក់កណ្តាល ប្រធាន​ស​.​ស​.​យ​.​ក ខេត្តព្រះវិហារ​។​លោក​ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រមទាំង​ថ្នាក់ដឹកនាំ​ជាច្រើនរូប​ផងដែរ​។​

​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​នោះ​គឺ​បាន​ផ្តោត​សំខាន់​ការផ្សព្វផ្សាយ​សេចក្តីសម្រេចចិត្ត​នៃ​មហាសន្និបាត​តំណាង​ទូទាំងប្រទេស​លើក​ទី​៤​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា កាលពី​ថ្ងៃទី​២៧-២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ និង​របាយការណ៍​រយៈ​ពេល​៦​ឆ្នាំ (២០១២-២០១៨)(​នៃ​ស​.​ស​.​យ​.​ក​)​ខេត្តព្រះវិហារ​។​

​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ និង​ជា​ប្រធាន​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា​ខេត្តព្រះវិហារ បានដាក់​ចេញ​នូវ​ផែនការ​បន្ត រប​ស់ស​.​ស​.​យ​.​ក ខេត្តព្រះវិហារ ដូច​មាន​ខាងក្រោម​៖១៖​ប្តេជ្ញា​បន្ត​ស្មារតី​២ ធ្នូ​ដែលជា​ការ​ស្ម័គ្រចិត្តលះបង់ពលិកម្មរួមរួមគ្នាសាមគ្គីភាពនិងឯកភាពក្នុងការចូលរួមចំណែក​ដើម្បី​បុព្វហេតុ​រួម​របស់​កម្ពុជា​។​

២៖​ប្តេជ្ញា​ថែរក្សា​សុខសន្តិភាព​ដែលមាន​ស្រាប់​ទប់ស្កាត់រ​ប្រល័យពូជសាសន៍​ទប់ស្កាត់​សកម្មភាព​ដែល​បង្ក​អសន្តិសុខ​សង្គម​ពី​ជន​អគតិ​។​៣៖ ខិតខំ​គាំទ្រ​អនុវត្ត​ឲ្យ​បាន​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៦ របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​ប្រមុខ​។

​៤៖​ចូលរួម​ការពារ​ទប់​ស្កាត់​បទល្មើស​បញ្ហា​គ្រឿងញៀន​តាមរយៈ​អប់រំ​ផ្សព្វផ្សាយ​និង​ការអនុវត្ត​ច្បាប់​នៅតាម​មូលដ្ឋាន​។​៥៖​ការត្រៀម​រៀបចំ​ភ្នាក់ងារ​ស​.​ស​.​យ​.​ក​ខេត្ត​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រា​ធានី ខេត្ត ក្រុង​ស្រុក​ខណ្ឌ​។​៦៖​ត្រៀម​រៀបចំ​កម្មវិធី​ព្រះវិហារ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​គ្រោង​ធ្វើ​នៅ​ប្រាសាទ​កោះកែរ​ស្រុក​គូលែន ខេត្តព្រះវិហារ​។​

​លោក​គីម​រិទ្ធី​អនុ​ប្រ​ធា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​តំណាង​លោក​ហ៊ុន​ម៉ា​នី​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​ណែនាំ​សូមឱ្យ​សមាជិក​សមាជិកា​ចូលរួម​ជម្រុញ​ពង្រឹង​អង្ក​ការចាត់តាំង​របស់ខ្លួន​បន្ថែមទៀត​។

ជាពិសេស​ថ្នាក់ឃុំ​សង្កាត់​គ្រឹះស្ថានសិក្សា​វិទ្យាល័យ​តាមរយៈ​ការបង្ក​លក្ខណៈ​ឲ្យ​យុវជន​បាន​ចូលរួម​ក្នុង​សកម្មភាព​សង្គម​កីឡា​ផ្សេងៗ​និង​បន្ត​ធ្វើជា​យុវជន​គំរូ​សាក​សមជា​កម្លាំង​ស្នូល​ដ៏​មាន​សារសំខាន់​សម្រាប់​នា​ថ្ងៃ​អនាគត​៕S/​