សហភាព​អឺរ៉ុប​និង​ដៃគូ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៧០​នៃ​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស​

664
ចែករម្លែក

ដោយៈ​សុផល​ភ្នំពេញៈ​លោក​GeorgeEDGAR​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​និង​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី រួម​និង​អ្នកចូលរួម​ជាង ៣០០ នាក់ មកពី​រាជរដ្ឋាភិបាល ទីភ្នាក់ងារ​សហប្រជាជាតិ បេសកកម្ម​ការទូត សង្គម​ស៊ីវិល និង​វិស័យ​ឯកជន និង​សិស្ស​និស្សិត បាន​អបអរសាទរ​ខួប​លើក​ទី ៧០ នៃ​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស​។ នា វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា​។​

​ដើម្បី​អបអរ​ទិវា​ជា​ប្រវត្តិសាស្ត្រ​នេះ សកម្មភាព​ជាច្រើន ត្រូវបាន​ធ្វើឡើង​នៅ​ទូទាំង​សកលលោក​។ ព្រឹត្តិការណ៍ ដែល​បាន​ប្រព្រឹត្ត​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៨ និង​ព្រឹត្តិការណ៍​ដែល​ដឹកនាំ​រៀបចំ​ដោយ​អង្គការ​សហ​ប្រជា​តិ​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក កាលពី​ថ្ងៃទី​៨​ខែធ្នូ​ដោយមាន​ការគាំទ្រ​ពី​សហភាព​អឺរ៉ុប​គឺជា​សកម្មភាព​ពីរ​ក្នុងចំណោម​សកម្មភាព​ជាច្រើន​ដែល​កំពុង​ធ្វើឡើង​នៅ​កម្ពុជា​ដើម្បី​អបអរសាទរ​ទិវា​ដ៏​មាន​សារៈសំខាន់​នេះ​។

​លោក George EDGAR ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា “​ថ្ងៃទី ១០ ធ្នូ ដែលជា​ទិវា​សិទ្ធិមនុស្ស ជានិច្ចកាល គឺជា​ទិវា​ដ៏​ពិសេស​សម្រាប់​សហភាព​អឺរ៉ុប​។ ថ្ងៃនេះ គឺជា​ទិវា​ដ៏​ពិសេស​ព្រោះ​វា​គឺជា​ការ​ប្រារព្ធ​ខួប​លើក​ទី​៧០​នៃ​ការប្រកាស​ពី​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស ដោយ​មហាសន្និបាត​អង្គការសហប្រជាជាតិ​”​។​
​ ​
​លោក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​មានប្រសាសន៍​បន្ថែមទៀត​ថា​“​សេចក្តីប្រកាស​នេះ​ដាក់ចេញ​នូវ​ចក្ខុវិស័យ​ពិភពលោក​មួយ ដែល​មនុស្ស​ទទួលបាន​សេរីភាព​ក្នុងការ​និយាយស្តី និង​ប្រកាន់​ជំនឿ និង សេរីភាព​រួចផុត​ពី​ការភ័យខ្លាច និង​ការចង់បាន​។ ខ្ញុំ​ជឿថា នេះ​គឺជា​អ្វីដែល​យើងទាំងអស់គ្នា គួរ​ខិតខំ​ធ្វើ​ការងារ ដើម្បី​សម្រេច​ឱ្យបាន​”៕S/

​ចំណងជើង​រូបថត​៖​សហភាព​អឺរ៉ុប​និង​ដៃគូ ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី ៧០ នៃ​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស​