សហភាព​អឺរ៉ុប​អបអរសាទរ​ការពង្រីក​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​៩០​ម៉ឺន​ហិកតា​នៅ​កម្ពុជា

627

(​ភ្នំពេញ​)៖ សហភាព​អឺរ៉ុប​កាលពី​ថ្ងៃទី​២១ ខែមិថុនា​នេះ បានចេញ​ផ្សាយ​ការអបអរសាទរ​ចំពោះ​ក្រសួងបរិស្ថាន ដែល​បានដាក់​បន្ថែម​តំបន់​បេ​តិ​ភណ្ឌ​ធម្មជាតិ ក្នុងប្រទេស​កម្ពុជា​ប្រមាណ​៩០​ម៉ឺន​ហិកតា គិត​មកដល់​ពេលបច្ចុប្បន្ន​នេះ ។​

​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២២ ខែមិថុនា​នេះ​ថា ការពង្រីក​សហគមន៍​តំបន់​ការពារ ដែល​ក្រសួង​បានផ្តល់​យន្តការ​ផ្នែក​ច្បាប់​ដ៏​មាន​សារសំខាន់ គឺ​ដើម្បី​ពង្រឹង​ការការពារ​សត្វព្រៃ ធនធាន​ជីវចម្រុះ ធនធានធម្មជាតិ នឹង​ជួយ​ទៅដល់​ជី​ភាព​របស់​សហគមន៍​ទៀតផង ។​

​ប្រភព​ដដែល​បាន​យោងតាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការណ៍​របស់​សហភាព​អឺរ៉ុប​បាន​ឲ្យ​ដឹង​បន្ថែមថា សហភាព​អ៊ឺរ៉ុប​(EU) មាន​មោ​ភន​ភាព​ក្នុង​ការគាំទ្រ​សហគមន៍​តំបន់​ការពារ​ក្នុងប្រទេស​កម្ពុជា ដែលជា​ការគាំទ្រ​លើ​គំរូ​នៃ​ការគ្រប់គ្រង​រួមគ្នា​លើ​ធនធានធម្មជាតិ ដើម្បី​ធានាថា​ធនធាន​ទាំងនោះ​ត្រូវបាន​ការពារ​សម្រាប់​ម​នុស្ស​ជំនាន់​ក្រោយ ។​

​មន្ត្រី​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ទៀតថា គិត​មកដល់​ឆ្នាំ​២០១៧​នេះ ក្រសួង​បានសម្រេច​ដាក់បញ្ចូល​តំបន់ការពារធម្មជាតិ​ចំនួន​៤៦​កន្លែង និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ចំនួន​៣​តំបន់​ដែល​គ្របដណ្តប់ លើ​ផ្ទៃដី​សរុប​ប្រមាណ​៧,៣​លាន​ហិកតា​នៅ​ទូទាំងប្រទេស ។ នាពេល​ថ្មីៗ​នេះ​ទៀត រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​សំណើ​របស់​ក្រសួងបរិស្ថាន បានសម្រេច​ដាក់​តំបន់ភ្នំ​យ៉ា​ត នៅ​ខេត្ត​ប៉ៃលិន មាន​ផ្ទៃដី​ប្រមាណ​ជិត​៣​ម៉ឺន​២​ពាន់​ហិកតា ជា​បេតិកភណ្ឌ​ធម្មជាតិ​ដែល​នៅ​ទីនោះ​ធ្លាប់ជា​តំបន់​សង្គ្រាម កាលពី​បី​ទសវត្ស​រ៏​កន្លងមក ៕

តំបន់​របៀង​អភិរក្ស​ជីវៈចម្រុះ​នៅ​កម្ពុជា​