សហភាព​អឺរ៉ុប នាំ​អ្នកសារព័ត៌មាន​ទៅ​មើល​គម្រោង​នៅ​ខេត្តស្វាយរៀង និង​ព្រៃវែង​

802
ចែករម្លែក
  • 133
    Shares

ដោយ​: សុផល / ភ្នំពេញ​: ក្លឹប​អ្នកកាសែត​កម្ពុជា​ដែលមាន​ការគាំទ្រ​ពី​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បានរៀបចំ​ដំណើរ​ទស្សនកិច្ច​សារព័ត៌មាន​មួយ ដើម្បី​ទៅ​សិក្សា​ស្រាវជ្រាវ និង​ពិនិត្យមើល​ការអនុវត្ត​គម្រោង​មួយចំនួន​របស់​សហភាព​អឺរ៉ុប ទាក់ទង​នឹង​ការងារ​អប់រំ ការងារ​កសិកម្ម និង​នេសាទ ការងារ​បរិស្ថាន និង​ការងារ​មិត្ត​អប់រំ​មិត្ត​នៅតាម​សហគមន៍​ក្នុង​ខេត្តព្រៃវែង និង​ស្វាយរៀង រួមទាំង​ស្វែងយល់​អំពី​បញ្ហា​ប្រឈម​នានា​ទាក់ទង​ដំណើរការ​អនុវត្ត​គម្រោង​នេះ​។​

​ដំណើរ​ទស្សនកិច្ច​សារព័ត៌មាន​ដែលមាន​អ្នកកាសែត​មកពី​ស្ថាប័ន​ផ្សេងៗ​គ្នា​ប្រមាណ​២០​រូប​និង​មានការ​ចូលរួម​ពី​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក អេ​ដ​ហ្គា ដា​វីដ មាន​ពេល​ពីរ​ថ្ងៃ ផ្តើម​ពីថ្ងៃ​ទី​៦ ដល​ថ្ងៃទី​៧​។​

​សូមជម្រាបថាៈ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ទៅកាន់​គម្រោង​ដែល​ទទួលបាន​ការធ្វើឱ្យ​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រៃវែង​និង​ស្វាយរៀង គឺជា​មធ្យោបាយ​មួយ​ក្នុងចំណោម​មធ្យោបាយ​ជាច្រើន​ដើម្បី​សង្កេតមើល​ទិដ្ឋភាព​នៃ​ការប្រើប្រាស់​មូលនិធិ​រប​ស់​សហភាព​អឺរ៉ុប​ដើម្បី​ឆ្លើយតប​ចំពោះ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងនេះ​ក៏ដូចជា​ស្វែងយល់​ឱ្យ​កាន់តែច្បាស់​បន្ថែមទៀត​ពី​ការលំបាក​ដែល​អាជ្ញាធរ​និង​សហគមន៍​មូលដ្ឋាន​កំពុង​ជួបប្រទះ​។​

​គម្រោង​ដែល​ទទួលបាន​មូលនិធិ​គាំទ្រ​ពី​សហភាព​អឺរ៉ុប​ដែល​លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ចុះមក​ទស្សនកិច្ច​នេះ មានដូចជា​៖
​ទី ១-​គម្រោង​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​និង​គ្រប់​ជ្រុងជ្រោយ​ក្នុង​វិស័យ​កសិកម្ម​៖ វិស័យ​ជលផល​និង​ការ​ចិញ្ចឹមសត្វ​
២-​គម្រោង​ចិញ្ចឹម​ត្រី​ក្នុង​ស្រែ​ដែលមាន​ភាព​បន្សាំ​និង​ធានាបាន​និរន្ត​ភាព​
៣- ការពង្រឹង​សមត្ថភាព​និង​ប្រព័ន្ធ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ដើម្បី​បង្កើន​ប្រាក់ចំណូល​ក្នុងប្រទេស​កម្ពុជា​
៤- ការបញ្ជ្រាប​ការប្រែប្រួល​អាកាសធាតុ​ក្នុង​ប្រព័ន្ធ​អប់រំ
៥-​មូលនិធិ​ភាពជា​ដៃគូ​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​វិស័យ​អប់រំ (CDPF)​ដំណាក់កាល​ទី​ពីរ ២០១៥ ដល់ ២០១៧
៦- គម្រោង​ពង្រឹង​សង្គម​ស៊ីវិល​ដើម្បី​ការអភិវឌ្ឍ​ប្រជាធិបតេយ្យ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​
៧-​គម្រោង​លើកកម្ពស់​ការចូលរួម​របស់​កុមារ​ក្នុង​អភិបាលកិច្ច​មូលដ្ឋាន​នៅ​កម្ពុជា

​សូមបញ្ជាក់ថា​៖​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​របស់​សហភាព​អឺរ៉ុប​គឺជា​ហិរញ្ញប្បទាន​ដែលមាន​តម្លាភាព​។​ដើម្បី​ធានាថា​មូលនិធិ​របស់​សហភាព​អឺរ៉ុប​ត្រូវបាន​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព​និង​តម្លាភាព​សហភាព​អឺរ៉ុប​តែងតែ​ធ្វើ​ទស្សនកិច្ច​ជាប្រចាំ​ទៅកាន់​គម្រោង​នានា​ដែល​សហភាព​អឺរ៉ុប​ផ្តល់​ការគាំទ្រ ហើយក៏​មានការ​វាយតម្លៃ​ញឹកញាប់់​យ៉ាង​ហ្មត់ចត់​៕