សហរដ្ឋអាមេរិក​គំរាម​ចាប់ខ្លួន​ពួក​ចៅក្រម​តុលាការ ICC ដែល​ហ៊ាន​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំងនឹង​ជនជាតិ​អាមេរិក​ណា​ម្នាក់​

766
ចែករម្លែក

​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ចន្ទ​ទី​១០​កញ្ញា​បាន​គំរាម​ចាប់ខ្លួន​និង​ដាក់ទណ្ឌកម្ម​ពួក​ចៅក្រម​និង​មន្ត្រី​ដទៃទៀត​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ប្រសិនបើ​តុលាការ​នេះ​ចាត់វិធានការ​ចោទប្រកាន់​ជនជាតិ​អាមេរិក​ណា​ម្នាក់ ដែល​បម្រើការ​នៅក្នុង​អា​ហ្វ​ហ្គា​នី​ស្ថាន​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេត​វិមាន​លោក ច​ន បូល​តុ​ន បាន​ហៅ​ស្ថាប័ន​សិ​ទិ្ធ​មនុស្ស​ដែលមាន​មូលដ្ឋាន​នៅ​ទី​ក្រុងឡាអេ​នេះ​ថា “​គ្មាន​ការទទួលខុសត្រូវ​” និង “​គ្រោះថ្នាក់​ទាំងស្រុង​” ចំពោះ​សហរដ្ឋអាមេរិក អ៊ីស្រាអែល និង​សម្ព័ន្ធមិត្ត​ដទៃទៀត ហើយ​បាន​និយាយថា ការស៊ើបអង្កេត​មកលើ​សមាជិក​ទាហាន​អាមេរិក​ណា​ម្នាក់ នឹង​ជាការ​ស៊ើបអង្កេត “​មិន​សម​ហេតុផល​និង​មិន​យុត្តិធម៌​”​។

​លោក​បូល​តុ​ន​បាន​និយាយថា “​ប្រសិនបើ​តុលាការ​តាមរក​រឿង​យើង អ៊ីស្រាអែល ឬ​សម្ព័ន្ធមិត្ត​អាមេរិក​ដទៃទៀត យើង​នឹងមិន​អង្គុយ​ស្ងៀម​ទេ​”​។​

​លោក​បាន​និយាយថា សហរដ្ឋអាមេរិក​បាន​ត្រៀមខ្លួន​ដាក់ទណ្ឌកម្ម​ហិរញ្ញវត្ថុ​និង​ការចោទប្រកាន់​ព្រហ្មទណ្ឌ​ទៅលើ​មន្ត្រី​នៃ​តុលាការ​នេះ ប្រសិនបើ​ពួកគេ​ធ្វើការ​ចោទប្រកាន់​ប្រឆាំងនឹង​ជនជាតិ​អាមេរិក​ណា​ម្នាក់​។​

​លោក​បូល​តុ​ន​បាន​និយាយថា “​យើង​នឹង​ហាមឃាត់​ចៅក្រម​និង​រដ្ឋអាជ្ញា​របស់​ពួកគេ​មិនឱ្យ​ចូល​ទឹកដី​សហរដ្ឋអាមេរិក ហើយ​យើង​នឹងដាក់​ទណ្ឌកម្ម​មូលនិធិ​របស់​ពួកគេ​នៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​សហរដ្ឋអាមេរិក ហើយ​យើង​នឹង​កាត់ទោស​ពួកគេ​នៅក្នុង​ប្រព័ន្ធ​ឧក្រិដ្ឋកម្ម​របស់​អាមេរិក​”​។​

​លោក​បន្តថា “​យើង​នឹងធ្វើ​ដូចគ្នានេះដែរ​ចំពោះ​ក្រុមហ៊ុន​ឬ​រដ្ឋ​ណាមួយ​ដែល​ជួយ​ដល់ ICC ស៊ើបអង្កេត​ជនជាតិ​អាមេរិក​”​។​

​លោក​បូល​តុ​ន​បានធ្វើ​អត្ថាធិប្បាយ​បែបនេះ​នៅក្នុង​សុន្ទរកថា​មួយ​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ទៅកាន់​សង្គម​សហព័ន្ធ ដែលជា​សមាគម​អ្នក​អភិរក្ស​ច្បាប់​ដ៏​មាន​ឥទ្ធិពល​៕ ដោយ៖ កញ្ញាដាលីស

ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេត​វិមាន​លោក ច​ន បូល​តុ​ន
#