សហរដ្ឋអាមេរិក​នឹង​បោះឆ្នោត​វ៉េតូ​ប្រឆាំង​សេចក្តីព្រាង​របស់​អង្គការសហប្រជាជាតិ​អំពី​ការការពារ​ជន​ប៉ា​ឡេ​ស្ទី​ន​

1124
ចែករម្លែក

ឯកអគ្គរដ្ឋទូត អាមេរិក លោកស្រី Nikki Haley ប្រចាំ នៅ អង្គការសហប្រជាជាតិ បាន និយាយ នៅមុន ពេល ការបោះឆ្នោត របស់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពី ថ្ងៃ ព្រហស្បតិ៍ ថា សហរដ្ឋអាមេរិក នឹង បោះឆ្នោត វ៉េតូ ប្រឆាំង សេចក្តីព្រាង របស់ អង្គការសហប្រជាជាតិ ដែល អំពាវនាវ ឱ្យមាន ការការពារ ពល រដ្ឋ ប៉ា ឡេ ស្ទី ន
នៅ តំបន់ ហ្គា ហ្សា និង តំបន់ វេស ប៊ែ ង ។

លោកស្រី Nikki Haley រៀបរាប់ អត្ថបទ ដែល ដាក់ ដោយ ប្រទេស កូ វ៉ែត តាងនាម ឱ្យ ក្រុម ប្រទេស អារ៉ាប់ នោះ ថា ជា ” កិច្ចព្រមព្រៀង តែ ម្ខាង ដែល មិន មានគុណ តម្លៃ តាម សីលធម៌ ហើយនឹង ធ្វើឱ្យ ខូច ដល់ កិច្ចប្រឹងប្រែង ដែល កំពុង បន្ត ឆ្ពោះទៅរក សន្តិភាព រវាង អ៊ីស្រាអែល និង ប៉ា ឡេ ស្ទី ន ” ។

ក្រុម អ្នកការទូត បាន និយាយថា បន្ទាប់ពី ការសម្រេចចិត្ត ដំបូង ដើម្បី ពន្យារពេល វិធានការ នេះ ក្រុមប្រឹក្សាសន្តិសុខ នេះ ត្រូវបាន គេ រំពឹងថា នឹង ឈានទៅ បោះឆ្នោត មុន ម៉ោង ៧ ល្ងាច ។

ប្រទេស កូ វ៉ែត បានបង្ហាញ សេចក្តីព្រាងច្បាប់ នេះ កាលពី ២ សប្តាហ៍ កន្លងទៅនេះ ដោយ អំពាវនាវ ឱ្យមាន បេសកកម្ម ការពារ អន្តរជាតិ មួយ សម្រាប់ ជន ប៉ា ឡេ ស្ទី ន ខណៈ ការតវ៉ា បាន ប្រែ ទៅ ជា ហិង្សា លើ ព្រំដែន អ៊ីស្រាអែល – ហ្គា ហ្សា ។

យ៉ាងហោចណាស់ ជនជាតិ ប៉ា ឡេ ស្ទី ន ចំនួន ១២២ នាក់ ត្រូវបាន សម្លាប់ ដោយ ការបាញ់ របស់ អ៊ីស្រាអែល នៅក្នុង ការរំជើបរំជួល ចាប់តាំងពី ចុងខែ មីនា មក ។ គ្មាន ជន ជាតិ អ៊ីស្រាអែល ណា ម្នាក់ ត្រូវបាន សម្លាប់ ទេ ក្នុង ឧបទ្ទវហេតុ តាម ព្រំដែន នេះ ។

ទោះបីជា យ៉ាងនេះ ក្តី ក៏ កំណែ សម្រួល ចុងក្រោយ នេះ ជម្រុញឱ្យមាន ការពិចារណា អំពី វិធានការ ដើម្បី ធានា សុវត្ថិភាព និង ការការពារ ដល់ ជន ស៊ីវិល ប៉ា ឡេ ស្ទី ន និង ស្នើ មាន របាយការណ៍ របស់ លោក Antonio Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ ស្តីពី ” យន្តការ ការពារ អន្តរជាតិ ” ។


ឯកអគ្គរដ្ឋទូត អាមេរិក លោកស្រី Nikki Haley ប្រចាំ នៅ អង្គការសហប្រជាជាតិ

ជនជាតិ ប៉ា ឡេ ស្ទី ន ១២២ នាក់ ត្រូវបាន សម្លាប់ ដោយ ការបាញ់ របស់ អ៊ីស្រាអែល នៅក្នុង ការរំជើបរំជួល ចាប់តាំងពី ចុងខែ មីនា មក