សហរដ្ឋអាមេរិក​ព្រមាន​ពលរដ្ឋ​របស់ខ្លួន​រឿង​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន​

531
ចែករម្លែក

សហរដ្ឋអាមេរិក បាន​ព្រមាន​ពលរដ្ឋ​របស់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែមករា​ថា​ពួកគេ​អាច ប្រឈម​នឹង​ចំណាត់ការ​តាម​អំពើ​ចិត្ត​ពី​សំណាក់​អាជ្ញាធរ​ចិន នៅពេល​ពួកគេ​ទៅ​ប្រទេស​ចិន ក្រោយពី​មានការ​ឃាត់ខ្លួន​ជនជាតិ​កាណាដា ២ នាក់​កាលពី​ខែ​មុន​។​

​ក្រសួងការបរទេស​អា​មេ​រិ​ក បាន​រក្សា​ការណែនាំ​ពីមុន​របស់ខ្លួន​ថា ពលរដ្ឋ​អាមេរិក​គួរតែ “​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​” ពេល​នៅក្នុង​ប្រទេស​ចិន​ហើយ​គួរតែ​ផ្អាក​ទៅ​ដើរលេង នៅ​ទីនោះ​។​

​ក្រសួងការបរទេស​អា​មេ​រិ​កបាន​ព្រមាន​អំពី “​ការអនុវត្ត​ច្បាប់​ក្នុងស្រុក​តាម​អំពើ​ចិត្ត​” បម្រាម​ភ្លាមៗ​មិនឱ្យ​ចាកចេញ​ពី​ប្រទេស​នេះ និង​ការ​បៀតបៀន​ពលរដ្ឋ​អាមេរិក​។

​ក្រសួង​ដដែល​បាន​បន្តថា “​ក្នុងករណី​ភាគច្រើន ពលរដ្ឋ​អាមេរិក ទើបតែ​ដឹង​ពី​បម្រាម​ចាកចេញ នៅពេល​ពួកគេ​បម្រុង​ចាកចេញ​ពី​ប្រទេស​ចិន ហើយ​មិនដឹងថា បម្រាម​នោះ​បន្ត​យូរ​ប៉ុណ្ណា​ឡើយ​។ ហើយ​ពលរដ្ឋ​អាមេរិក ដែល​ស្ថិតក្រោម​បម្រាម​ចាកចេញ បាន​រង​ការ​បៀតបៀន និង​ការគំរាមកំហែង​”៕ ប្រែ​សម្រួល​: ខុម