សហរដ្ឋ​អាម៉េរិក​និង​ជប៉ុន​ព្រមព្រៀង​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​គោល​

215
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់​ត្រាំ និង នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អាបេ​កាលពី​ថ្ងៃអាទិត្យ​ទី​២៥​សីហា​បានប្រកាស​ការព្រមព្រៀង​គោល​ស្តីពី​កិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​ទ្វេភាគី​ដ៏​សំខាន់​។​

​បន្ទាប់​ពី​កិច្ចពិភាក្សា​ជាមួយ លោក ស៊ីន​ហ្សូ អាបេ​នៅ​ខាងក្រៅ​កិច្ចប្រជុំកំពូល G7 នៅ​ទីក្រុង​ប៊ីយ៉ា​រីត​ហ្ស៍​(Biarritz )​ប្រទេស​បារាំង​មក​នោះ លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា​”​វា​គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​។ វា​មាន​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​។ វា​ជាប់​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិច និង​ពាក់ព័ន្ធ​នឹង​រឿង​ជាច្រើន​ទៀត​។ យើង​បាន​ព្រមព្រៀង​ជា​គោលការណ៍​” ។​

​លោក ស៊ីន​ហ្សូ អាបេ បានបញ្ជាក់​ថា​ប្រទេស​ទាំង​២​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​គ្នា​ប្រកបដោយ​ជោគជ័យ បន្ទាប់ពី​មាន​ការចរចា​ជា​បន្តបន្ទាប់​មក​។​

​មេដឹកនាំ​ទាំង​២​នេះ បាន​និយាយថា ពួកគេ​សង្ឃឹមថា​នឹង​មាន​ការចុះ​ហត្ថលេខា​ជា​ផ្លូវការ​ក្នុងអំឡុងពេល​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក នៅ​ខែ​ក្រោយ​៕​ដោយ​៖​សុខា​/sn

​លោក ស៊ីន​ហ្សូ អាបេ និង លោក ដូ​ណា​ល់​ត្រាំ ជួបប្រជុំ​នៅ​ក្រៅ​ជំនួប​G7

#