សហរដ្ឋ​អាម៉េរិក​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ចលនា​យោធា​ចិន​នៅតាម​ព្រំដែន​ហុងកុង​

254
ចែករម្លែក

​សហរដ្ឋ​អាម៉េរិក​បាន​សម្តែង​ការព្រួយបារម្ភ​កាលពី​ថ្ងៃ​ពុធ​ទី​១៤​សីហា​ចំពោះ​ចលនា​កងសន្តិសុខ​ចិន​នៅតាម​ព្រំដែន​ជាមួយ​ក្រុង​ហុងកុង​និង​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​គោរព​ស្វ័យភាព​នៃ​អធិបតេយ្យភាព​ទឹកដី​នេះ ស្រប​ពេល​ការតវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បាន​ធ្វើ​បន្ត​។​

​មួយ​ថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ ទំនងជា​មាន​ជំហរ​គាំទ្រ​ការតវ៉ា​នោះ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម៉េរិក​ម្នាក់ បាន​សម្តែង​ការព្រួយបារម្ភ​អំពី “​ការបន្ត​រួញ​តូច​និង​ការបាត់បង់​”​នៃ​ស្វ័យភាព​របស់​ហុងកុង​និង​បាន​សម្តែង​ការគាំទ្រ​ជា​ខ្លាំង​ចំពោះ​សេរីភាព​នៃ​ការបញ្ចេញមតិ​និង​ការជួបជុំ​គ្នា​ដោយ​សន្តិវិធី​នៅ​ទឹកដី​នេះ​។

​ជាមួយគ្នានេះ​ដែរ​សមាជិក​សភា​សមាជិក​សភា​ជាន់ខ្ពស់​អាម៉េរិក​ច្រើន​នាក់​បាន​ប្រកាស​គាំទ្រ​ដល់​ក្រុមអ្នកតវ៉ា​នោះ​ដោយ​បាន​ស្តីបន្ទោស​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចំពោះ​ការ​​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​រដ្ឋាភិបាល​ហុងកុង​។​

​អ្នក​នាំ​ពាក្យ​ដែល​មិន​បញ្ចេញ​ឈ្មោះ​នេះ​បាន​និយាយប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​AFP នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​សហរដ្ឋ​អាម៉េរិក​មាន​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​​របាយការណ៍​ស្តីពី​ចលនា​យោធា​ចិន​នៅ​តាម​ព្រំដែន​ហុងកុង​។ សហរដ្ឋ​អាម៉េរិក ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រកាន់ខ្ជាប់​ការប្តេជ្ញា​ចិត្ត​របស់​ខ្លួន​នៅក្នុង​សេចក្តីប្រកាស​​រួម​ចិន​-​អង់គ្លេស ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុង​ហុងកុង​អនុវត្ត​ស្វ័យភាព​កម្រិត​ខ្ពស់​។​

​សមាជិកសភា​ជាន់ខ្ពស់​អាមេរិក​ច្រើន​នាក់ បាន​រិះគន់​ដោយផ្ទាល់​ចំពោះ​រដ្ឋាភិបាល​ហុងកុង​និង​ប៉េកាំង​នោះ​ទេ​។​

​លោក Mitch McConnell មេដឹកនាំ​សំឡេង​ភាគច្រើន​នៃ​គណបក្ស​សាធារណរដ្ឋ​ដែល​មាន​ឥទ្ធិពល​នេះ បាន​និយាយ​នៅ​លើ​ទំនាក់ទំនង​សង្គម​Twitter​ថា ” រូបភាព​នៃ​កង​​កម្លាំង​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង អាច​បង្ហាញ​ខ្លួន​ឯង​យ៉ាង​ច្បាស់​។ ប្រជាជន​ហុងកុង​រាប់លាន​នាក់​ដែល​តវ៉ា​ប្រឆាំង​ការរំលោភ​ទន្ទ្រាន​របស់​បក្សកុម្មុយនិស្ត​ចិន ដឹង​​ការ​ពិត​អំពី​អ្នកណា​ដែល​ទទួលខុស ត្រូវ​ចំពោះ​ការ​ញុះញង់​ឱ្យមាន​ភាពវឹកវរ​។ ពិភពលោក ក៏​ដឹង​ដែរ ” ។​

​ចំណែក​លោក​ស្រី Nancy Pelosi ប្រធាន​សភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​ហៅ​ការប្រើប្រាស់​កម្លាំង​ដែល​បាន​ប្រព្រឹត្តិ​ប្រឆាំង​ក្រុមបាតុករ​នោះ ជា​ការព្រួយបារម្ភ​ង​ខ្លាំង​៕ដោយ៖សុខា/sn

រូបភាព​ផ្កាយរណប​បង្ហាញ​យានយន្ត​យោធា និង​រថពាសដែក​ចិន​កំពុង​ត្រៀម​នៅក្នុង​កីឡាដ្ឋាន​មួយ​ក្នុង​ក្រុង​សិន​ចិន​ជាប់​ហុងកុង​