សហ​ស្ថាបនិក​កាសែត​មី​យ៉ាន់​ម៉ា​ថែម ជាប់គុក​១៣​ឆ្នាំ​ចំពោះ​បទល្មើស​គ្រឿងញៀន​

349
ចែករម្លែក

​តុលាការ​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​ពុធ​ទី​៧​សីហា​បាន​កាត់ទោស​ដាក់គុក​ស​ហ​ស្ថាបនិក​កាសែត​មី​យ៉ាន់​ម៉ា​ថែម​(Myanmar Times) ជនជាតិ​អូស្ត្រាលី ឱ្យ​ជាប់គុក​១៣​ឆ្នាំ​ពី​បទ​​មាន​គ្រឿងញៀន គឺ​មួយ​ឆ្នាំ បន្ទាប់ពី​ប៉ូលិស​បាន​រកឃើញ​គ្រឿងញៀន​មេ​តាំ​ហ្វេ​តា​មីន​និង​អាភៀន​នៅផ្ទះ​របស់​លោក​។​

​លោក Ross Dunkley អាយុ ៦២​ឆ្នាំ បណ្ណាធិការ​កាសែត Myanmar Times នេះ ត្រូវបាន​ចាប់ខ្លួន​រួម​ជាមួយ​ដៃគូ​ពាណិជ្ជករ​ម្នាក់ គឺ លោក John Mackenzie​និង​ស្ត្រី​មី​យ៉ាន់​ម៉ា​​ជាច្រើន​នាក់​ក្នុងពេល​ចាប់ខ្លួន កាលពី​ខែ​មិថុនា​ឆ្នាំ ២០១៨ នៅ​ទីក្រុង​យ៉ាងហ្គោន​។​

​ប៉ូលិស​បាន​និយាយថា​ពួកគេ​បាន​រកឃើញ​គ្រឿងញៀន​មេ​តាំ​ហ្វេ​តា​មីន ហេ​រ៉ូ​អ៊ីន​និងក​ញ្ឆា​។​

​លោក Khun Ring Pan ជា​មេធាវី បាន​និយាយថា លោក Ross Dunkley ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក ១៣ ឆ្នាំ​ពី​បទ​មាន​គ្រឿងញៀន​ទាំងនេះ​ជាមួយ​នឹង​ជនជាតិ​មី​យ៉ាន់​​ម៉ា​៥​នាក់ ដែល​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​១១ ឆ្នាំ ក្នុង​ម្នាក់ៗ​។​

​លោក Khun Ring Pan បាន​និយាយថា “​យើង​នឹង​ពិភាក្សា​ជាមួយ​កូនក្តី​ហើយ​សម្រេច​ថា​នឹង​ធ្វើ​អ្វី​បន្តទៀត​”​។​

​លោក Ross Dunkley បាន​គ្រប់គ្រង​កាសែត Myanmar Times ជា​ភាសា​អង់គ្លេស​នេះ អស់​រយៈពេល​ជាង​១០៕​ដោយ​៖​សុខា​/sn

លោក Ross Dunkley និយាយ​ទៅកាន់​អ្នកយក​ព័ត៌មាន​បន្ទាប់​ពី​សវនាការ​និង​ការសម្រេច​របស់​តុលាការ​នៅ​ទីក្រុង​យាំង​ហ្គោន កាលពី​ថ្ងៃទី ៣០ ខែ​មិថុនា​ឆ្នាំ ២០១១