សាកលវិទ្យាល័យ​ដ៏​ល្បីល្បាញ​នៅ​ប្រទេស​ថៃ​ ប្រគល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ទំនាក់ទំនង​នយោបាយ ​ជូន​សម្តេច​តេ​ជោ​ហ៊ុនសែន​

339
ចែករម្លែក
  • 9
    Shares

ដោយ:តារារិទ្ធិ/ភ្នំពេញ​ ៖​ សាកលវិទ្យាល័យ​គ្រើ​ក​(Krirk University) ដ៏​ល្បី​មួយ​នៅ​ប្រទេស​ថៃ​ បានសម្រេច​ប្រគល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ទំនាក់ទំនង​នយោបាយ​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​

​ពិធី​ប្រគល់​ស​ញ្ញា​ប​ត្រ​បណ្ឌិត​កិត្តិ​យស​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នេះ​នឹង​ប្រព្រឹត្តធ្វើ​នៅ​ថ្ងៃទី​១៩ ខែមីនា​ឆ្នាំ ២០១៩ ស្អែក​នេះ​នៅ​វិមានសន្តិភាព​ ទីស្តីកា​រនា​យក​រដ្ឋមន្ត្រី។ សាកលវិទ្យាល័យ​គ្រើ​ក​គឺជា​សាកលវិទ្យាល័យ​ដ៏​ល្បាញ​ល្បី​មួយ​នៅក្នុង​ប្រទេស​ថៃ ​មាន​អាយុកាល៦៧ឆ្នាំ​ហើយ។

​បើ​យោងតាម​ប្រភព​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា​ លោក​បណ្ឌិត ក្រា​សែ ឆា​ណា​វង់​សែ​(Krasae Chanawongse)​សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​គ្រើ​ក នឹងអញ្ជើញ​ប្រគល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ទំនាក់ទំនង​នយោបាយ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដោយផ្ទាល់ដៃ​តែម្តង៕B/Ha