សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​និង​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​ម​មឺ​រឹត​ចាប់​ដៃគូ​បង្ហាញ​ស្នាដៃ​សិល្បៈ​របស់​និស្សិត​

335
ចែករម្លែក
  • 4
    Shares

ដោយ​៖​សុផល​/​ភ្នំពេញៈ​•​អ្នកឈ្នះ​ជ័យលាភី​ផ្នែក​សិល្បៈ​នឹង​ទទួលបាន​ការធ្វើដំណើរ​ទៅកាន់​ទីក្រុង​ឌូ​បៃ​ដើម្បី​ស្វែងយល់​ពី​សិល្បៈ​និង​វប្បធម៌​ដ៏​សំបូរបែប​របស់​ទីក្រុង​ឌូ​បៃ​។

​ក្រុមហ៊ុន​អ៊ែ​ម​មឺ​រឹត​និង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ដែលជា​សាលា​សិល្បៈ​ឈានមុខ​នៅ​កម្ពុជា​បានជ្រើសរើស​សិស្ស​ដែល​ទទួល​ជ័យលាភី​ដើម្បី​ទទួលបាន​បទពិសោធ​ន៏​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ឌូ​បៃ និង ឱកាស​ដើម្បី​ស្វែងយល់​ពី​ទិដ្ឋភាព​សិល្បៈ ព្រមទាំង​វប្បធម៌​ពិសេស​នៅ​អ៊ែ​ម​មឺ​រឹត​អារ៉ាប់​រួម​។

អ្នកឈ្នះ​ត្រូវបាន​ប្រកាស​នៅឯ​ពិព័រណ៍​របស់​សាលា​សិល្បៈ​ដែលជា​កន្លែង​ដែល​សិល្បៈ​កំពូលៗ​បាន​បង្កើតឡើង​ដោយ​និស្សិត ត្រូវ​បានដាក់​បង្ហាញ​ឱ្យ​ចៅក្រម​ជ្រើសរើស​អ្នកឈ្នះ ដោយមាន​វត្តមាន អ្នកតំណាង​មកពី​មហាវិទ្យាល័យ ការិយាល័យ​អ៊ែ​ម​មឺ​រឹត​នៅ​កម្ពុជា​និង​សិស្សានុសិស្ស ផងដែរ​។

​ការប្រកួតប្រជែង​នេះ​មាន​រយៈពេល ៣ សប្តាហ៍ ក្រោម​ប្រធានបទ “​អ៊ែ​ម​មឺ​រឹត ទិសដៅ​ក្នុង​ក្តី​សុ​បិ​ន្ត “​ឬ ប្រធានបទ​ជា​អង់គ្លេស​ថា “Emirates Dream Destination” ត្រូវបាន​រៀបចំឡើង សម្រាប់​សិស្ស​នុ​សិស្ស ដែល​បាន​ចុះឈ្មោះ​ចូលរួម​ដើម្បី​ដាក់បញ្ចូល​នូវ​ស្នាដៃ​សិល្បៈ​ដែល​ត្រូវបាន​បំផុសគំនិត​ដោយ​ទិសដៅ​មួយ​ក្នុងចំណោម​១៥៨​គោលដៅ​ទូទាំង​ពិភពលោក​ដែល​អ៊ែ​ម​មឺ​រឹត​បាន​ប្រ​ត្តិ​ប​ត្តិ​ការឡើង​។​

​សិស្សានុសិស្ស​ត្រូវបាន​អញ្ជើញ​ឱ្យ​បង្ហាញ​ពី​ទីតាំង​ជាក់ស្តែង​ជា​ទម្រង់​វត្ថុ​សិល្បៈ​ដែល​បានជ្រើសរើស​ដោយ​ពួកគេ​រួមមាន​ដូចជា​គំនូរប្រេង​រូបគំនូរ​និង​ទម្រង់​ផ្សេងៗ​ទៀត​ដែល​ត្រូវបាន​ដាក់តាំង​បង្ហាញ​។​ជ័យលាភី​បីនាក់​ដែល​បានប្រកាស​នៅក្នុង​ការប្រឡង​សិល្បៈ​គឺ​និស្សិត​ជ្រិ​ន​ជ័យ​ស័​ក្ត​ប៊ុន​ហៃ​និង​សឿង​ស​លី​តា​។​យុវ​សិស្ស​ជ្រិ​ន​ជ័យ​ស័​ក្ត​ជា​និស្សិត​ផ្នែក​ស្ថាបត្យកម្ម​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បាន​គូររូប គំនូរ​មួយ ដែលមាន​គ្រប់​ទិសដៅ​ទាំងអស់​ដែល​អ៊ែ​ម​មឺ​រឹត​ហោះហើរ​ទៅកាន់​។

រូបគំនូរ​របស់​ប្អូន បានបង្ហាញ​នូវ​អគារ Burj Khalifa របស់​ទីក្រុង​ឌូ​បៃ​នៅ​ចំ​កណ្តាល​យន្តហោះ ដោយសារតែ​ទីក្រុង​ឌូ​បៃ​ជា​ការិយាល័យ​កណ្តាល​រប​ស់​អ៊ែ​ម​មឺ​រឹត​។​រីឯ​ទិសដៅ​ផ្សេងៗ​ទៀត​នៅ​ជុំវិញ​ពិភពលោក ដូចជា​ប៉ម Eiffel Tower, TheTajMahal,​និង​ប្រាសាទអង្គរវត្ត​ជាដើម​ត្រូវបាន​ប្អូនប្រុស​គូរ​បង្ហាញ នៅ​ផ្នែក​ផ្សេងទៀត​នៃ​តួ​យន្តហោះ​។

​យុវជន​ប៊ុន​ហៃ​និស្សិត​ស្ថាបត្យកម្ម​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​បានបង្ហាញ​ពី​សិល្បៈ​របស់​ប្អូន​លើ​កញ្ចក់​តាមរយៈ​គំនូរ​ផែនទី​ពិភពលោក​ដោយ​ចែកចេញជា​៥​ទ្វីប ដែល​បង្ហាញ​ពី​គោលដៅ ដែល​អ៊ែ​ម​មឺ​រឹត​ហោះហើរ​ទៅកាន់​។​

​ចំណែក សឿង ស​លី​តា​ទី ដែលជា​អ្នកឈ្នះ​ទី ៣ ក៏​ជា​និស្សិត​ស្ថាបត្យកម្ម​នៅ សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ​ផងដែរ​។ ស្នាដៃ​សិល្បៈ​របស់​ប្អូន​មាន លក្ខណៈពិសេស​បង្ហាញ​ពី “​អប្សរា​” មាន​ស្លាប​ដែលមាន​ពណ៌​តំណាង​របស់ យន្តហោះ អ៊ែ​ម​មឺ​រឹត ប្អូន​បានបង្ហាញ​នូវ​ទីក្រុង​ឌូ​បៃ នៅក្នុង​គំនូរ​របស់​ប្អូន​ផងដែរ ដែល​បង្ហាញ​ពី​ការហោះហើរ​ពី​កម្ពុជា ទៅកាន់​ឌូ​បៃ ដើម្បី​បង្ហាញ​ពី ការតភ្ជាប់​របស់​អ៊ែ​ម​មឺ​រឹត​ជាមួយ​កម្ពុជា​។

​ស្នាដៃ​សិល្បៈ​ដែល​ទទួលបាន​ជ័យលាភី​ត្រូវបាន​ជ្រើសរើស​ដោយ​គណៈ​ក​ម្មា​ធិ​ការ​ដែលមាន​កិត្តិនាម​រួមទាំង ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ តេស​សូ ជានា​យក​នៃ​ព្រះរាជវាំង​កម្ពុជា និង​ជា​សមាជិក​នៃ​សមាគម វប្បធម៌​កម្ពុជា​។ លោក ថាំង​សុធា​ស្ថាបត្យករ​និង​វិចិត្រករ ដែល​បាន ចាប់ផ្តើម​គូរគំនូរ តាំងពី​ឆ្នាំ ២០០៩ ហើយ​សិល្បៈ របស់គាត់​ដែល​ត្រូវបាន​ផ្សព្វផ្សាយ និង ត្រូវបាន​បង្ហាញ នៅ​វិចិត្រសាល​នានា នៅ​ទីក្រុង​ប៉ារីស ទីក្រុង​បាងកក និង​រាជធានី​ភ្នំពេញ រួមមាន លោក Abdulla Adnan អ្នកតំណាង អ៊ែ​ម​មឺ​រឹត នាយក​គ្រប់គ្រង​ពាណិជ្ជកម្ម​របស់​អ៊ែ​ម​មឺ​រឹត នៅ​កម្ពុជា ។​

រូបគំនូរ និង​វត្ថុ​ស្នាដៃ​សិល្បៈ​កំពូល ៗ ក្នុងការ​ប្រកួតប្រជែង រួមទាំង វត្ថុ​ស្នាដៃ​សិល្បៈ ដែល​ឈ្នះ​នឹង ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅ​សាកល វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ដោយ​បើកចំហ សម្រាប់​សាធារណជន​ទូទៅ​រយៈពេល​បួន​ថ្ងៃ ចាប់ពី​ថ្ងៃទី ២៨​ដល់​ថ្ងៃទី ៣១ ខែមីនា​ឆ្នាំ ២០១៩ ។​

​លោក Abdulla Adnan ប្រធាន​គ្រប់គ្រង​ផ្នែក​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន អ៊ែ​ម​មឺ​រឹត បាន​មានប្រសាសន៍ថា “​យើង​ពិត​ជាមាន​កិត្តិយស​ដោយបាន​សហកា​រ​ជាមួយ​សាលា​សិល្បៈ​ដ៏​មាន​កិត្យានុភាព​បំផុត​របស់​កម្ពុជា​។ យើង​បាន​សហការ​ជាមួយ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ពីព្រោះ​យើង​ចង់​ផ្តល់ឱកាស ដល់​សិស្សានុសិស្ស​ដើម្បី​បង្ហាញ ពី​ភាព​ច្នៃប្រឌិត​របស់​ពួកគេ​ដោយ​គូរ​ពី​ការ​បំផុសគំនិត​មកពី​ជុំវិញ ពិភពលោក​។​អ៊ែ​ម​មឺ​រឹត​ចង់​គាំទ្រ​ឱ្យ មានការ​រីកចម្រើន​នៃ​សិល្បៈ​និង​វប្បធម៌​ខ្មែរ ហើយ​យើង​មាន​សេចក្តីរំភើប​រីករាយ ដែល​ឃើញ​សិស្ស​ម្នាក់ៗ នាំយក​ទស្សនៈ​ផ្ទាល់ខ្លួន របស់​ពួកគេ​ទៅកាន់​គោលដៅ​ទាំងនេះ​។

​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​នឹង​ការឆ្លើយតប​របស់​និស្សិត​សាកលវិទ្យាល័យ​ដែល​បាន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​នេះហើយ​ពួកគេ​ចង់​ចែករំលែក​ការបកស្រាយ​របស់​ពួកគេ​អំពី​ទិសដៅ​ដ៏​ពេញនិយម ដែល​យើង​ធ្វើដំណើរ​ទៅ​។ យើង​សូម​ថ្លែងអំណរគុណ​ដល់ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង សិស្សានុសិស្ស ចំពោះ​បទពិសោធន៍​ដ៏​អស្ចារ្យ​នេះ អនុញ្ញាតឱ្យ​យើង​ចូលរួម​ជាមួយ សហគមន៍​សិល្បៈ ដ៏​អស្ចារ្យ​នៅក្នុង​រាជធានី​ភ្នំពេញ​។ វា​ក៏​ជា​សេចក្តីសោមនស្ស​រីករាយ​របស់​យើង​ផងដែរ ក្នុងការ​ផ្តល់ ឱ្យ​អ្នកឈ្នះ​នូវ​ឱកាស ដើម្បី​ទៅ​ទស្សនា​ទីក្រុង​ឌូ​បៃ​ដែលមាន​ទស្សនីយភាព​សិល្បៈ និង វប្បធម៌​ដ៏​រីកចម្រើន ហើយ​រីករាយ​ជាមួយ ការហោះហើរ​ទៅកាន់​ទិសដៅ​របស់​អ៊ែ​ម​មឺ​រឹត​។​

 ​អំពី​អ៊ែ​ម​មឺ​រឹត​អ៊ែ​ម​មឺ​រឹត​គឺជា​បណ្តាញ​ត​ភ្ជាប់​សកលលោក​សម្រាប់​មនុ​ស្ស​និង​ទីកន្លែង ហើយក៏​ជា​អ្នកបង្កើត​វប្បធម៌​ដែលជា​អ្នក​បំផុសគំនិត​នៅ​ជុំវិញ​ពិភពលោក​ជាមួយនឹង​បណ្តាញ​ដែល​កំពុង​រីកចម្រើន​នៃ​ទិសដៅ​សកល​របស់​យើង​។ ជាមួយនឹង​យន្តហោះ​273 គ្រឿង​រាប់បញ្ចូល​ទាំង​យន្តហោះ A380​ចំនួន​109​ក្រុម​នាវា​ដែល​ទទួលបាន​ពានរង្វាន់​ច្រើន​បាន​ហោះហើរ​ទៅកាន់​158​គោលដៅ​នៅក្នុង​86​ប្រទេស​និង​ដែនដី​នៅ​ទូទាំង​ទ្វីប​ចំនួន​6​។​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​គឺជា​ក្រុមហ៊ុន​អាកាសចរណ៍ ធំ​បំផុត​របស់ ពិភពលោក​ដែលមាន​យន្តហោះ Airbus A380 និង Boeing 777 ។

​សេវា​កម្សាន្ត​ដ៏​សម្បូរបែប​មាន​ម្ហូបអាហារ​ឆ្ងាញ់​តាម​តំបន់ ប្រព័ន្ធ​កម្សាន្ត​ដែល​ទទួលបាន​ពានរង្វាន់ ice និង​បដិសណ្ឋារកិច្ច​ដែល​ផ្តល់ជូន​ដោយ​ក្រុម​នារី​អាកាសចរណ៍​ជាច្រើនរូប​ពី​130​សញ្ជាតិ​បានធ្វើឱ្យ​ក្រុមហ៊ុន​អ៊ែ​ម​មឺ​រឹត​ក្លាយទៅជា​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ដែល​គេ​ទទួលស្គាល់​ទូទាំង​ពិភពលោក​។អំពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​គឺជា​សាកលវិទ្យាល័យ​ដែលមាន​វ័យ​ចំណាស់​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ 1979​មាន​ទីតាំងនៅ​ភ្នំពេញ​។

សាកលវិទ្យាល័យ​នេះ​ជា​មជ្ឈមណ្ឌល​ចម្បង​នៃ​ការអប់រំ​និង​ស្រាវជ្រាវ​សិល្បៈ​និង​វប្បធម៌​នៅ​កម្ពុជា​ដែលមាន​ឯកទេស​ខាង​ផ្នែក​ស្ថាបត្យកម្ម​និង​វិចិត្រសិល្បៈ​។​កម្មវិធី​អប់រំ​ត្រូវបាន​អនុវត្ដ​ស្របតាម​ស្តង់ដារ​នៃ​ការបង្រៀន អន្ដរជាតិ និង​ជា សាកលវិទ្យាល័យ​ដែល ជួយ​ដល់​ការរីក ចម្រើន នៃ​វប្បធម៌​ខ្មែរ​៕S/