សាកលវិទ្យាល័យ​របស់​រដ្ឋ​កម្ពុជា​និង​ម៉ុង​ហ្គោ​លី​ចុះ​កិច្ចសហ​ប្រតិបត្តិការ​លើ​ការផ្ដល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​

92
ចែករម្លែក

ដោយ:ប​.​ជ័យ/បន្ទាយមានជ័យ ៖ ដើម្បី​ប្រសិទ្ធភាព​និង​តម្លាភាព​នៃ​ការផ្តល់​សេវាសាធារណៈ ក៏ដូចជា​កល​កម្ពស់​ជី​វ​ភាព​និង​សេដ្ឋកិច្ច​ជូន​ប្រជាពលរដ្ឋ​នោះ សាកលវិទ្យាល័យ​មានជ័យ​(MCU) បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​(MOU) ជាមួយ​សាលា​ទំនាក់ទំនង​អន្តរជាតិ និង​រដ្ឋបាល​សាធារណៈ របស់​សាកលវិទ្យាល័យ​ជាតិ​ម៉ុង​ហ្គោ​លី​( MNU) ទាំង​២​ជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សារ​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៩។​

លោក​បាត់ ទុល​ហ្កា ព្រឹទ្ធបុរស​សាលា​ទំនាក់ទំនង​អន្តរជាតិ​និង​រដ្ឋបាល​សាធារណៈ​នៃ​សាកលវិទ្យាល័យ​ជាតិ​ម៉ុង​ហ្គោ​លី និង​លោក​សំ ង៉ា​សាកលវិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​មានជ័យ​ជា​ភាគី​ចុះហត្ថលេខា ។​

ហើយក៏​មាន​លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក​បណ្ឌិត​ស្តេ​ហ្វា​ន់ ហាន់​សែ​ល​មិ​ន ប្រធាន​កម្មវិធី​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ដំណាក់កាល​ទី​៤ (RED IV ) និង​លោក យូ​ហ្គិ​ន លេ​ម​ប៊ើ​ក ប្រធាន​សមាសភាគ​អភិបាលកិច្ច​មូលដ្ឋាន​នៃ​កម្ម​វី​ធី​រ៉េត​៤(RED IV ) ចូលរួម​ជា​អធិបតី និង​ជា​សាក្សី​ផងដែរ​។​

តំណាង​ភាគី​ទាំង​២ បានអោយដឹង​កាលពី​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១៩ ថា សាកល​វិទ្យាល័យ​រដ្ឋ​នៃ​ប្រ​ទរ​សទាំង​២ ទទួល​ការគាំទ្រ​ពី​កម្មវិធី​សេដ្ឋកិច្ច​មូលដ្ឋាន​ដំណាក់កាល​ទី​៤ អាល្លឺម៉ង់ ស្វី​ស ទៅក្នុង​ការគាំទ្រ​ដល់​រដ្ឋបាល​សាធារណៈ​នៃ​ការកែលម្អ​ការគ្រប់គ្រង​គុណភាព​ការងារ​តាមរយៈ​ការសាកសួរ​របស់​និយាម ISO 9001។ ​ថ្មីៗ​នេះ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅកាន់​ប្រទេស​ម៉ុង​គូលី​ស្ដីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​និង​ការគ្រប់គ្រង​គុណភាព​ការងារ​របស់​រដ្ឋបាល​សាធារណៈ។ ដែល​ក្នុងនោះ​ក៏មាន​ការជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​សាលា​ទំនាក់ទំនង​អន្តរជាតិ​និង​រដ្ឋបាល​សាធារណៈ ​នៃ​សាកលវិទ្យាល័យ​ជាតិ​ម៉ុង​ហ្គោ​លី​ផងដែរ ។​

កម្មវិធី​នេះ​សម្របសម្រួល​ដោយ​លោក​បណ្ឌិត​ស្តេ​ហ្វា​ន់ ហាន់​សែ​ល​មិ​ន ដែលជា​ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មូលដ្ឋាន​នីតិកាល​ទី​៤។ ហើយក៏​ស្របតាម​គោល​នយោបាយ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ​បាននិងកំពុង​យកចិត្តទុកដាក់​លើ​កំណែ​ទម្រង់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុង​ការផ្ដល់​សេវាសាធារណៈ​ ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព ​និង​តម្លាភាព​តាមរយៈ​ការអនុវត្ត​វិធានការ​ និង​កំណែទម្រង់​មួយចំនួន​បន្ថែម៕B/

#