សាកលវិទ្យាល័យ​វិទ្យាល័យ​វិទ្យាសាស្ត្រ​អ៊ីស្លាម​ម៉ាឡេស៊ី​ថា​នឹង​ពង្រីក​ដៃគូ​ជាមួយ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​និង​ជួយ​កូនចិញ្ចឹម​ខ្មែរ​មូ​ស្លីម

563
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ​/គូ​ឡា​ឡុំ​ពួរ​-ម៉ា​ឡេ​ស៊ី ៖ សាកលវិទ្យាល័យ​វិទ្យាល័យ​វិទ្យាសាស្ត្រ​អ៊ីស្លាម​ម៉ា​ឡេ​សី​ុ​ថា​នឹង​ពង្រីក​ដៃគូ​ជាមួយ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​និង​ជួយ​កូនចិញ្ចឹម​ខ្មែរ​មូ​ស្លឺ​ម​នៅពេល​ខាងមុខ ។​

លោក​បណ្ឌិត​សាស្ត្រាចារ្យ​មូ​សា អូ​ម៉ាត់ សាកលវិទ្យាធិការ​សាក​ល​វិទ្យាល័យ​វិទ្យាល័យ​វិទ្យាសាស្ត្រ​អ៊ីស្លាម​ម៉ា​ឡេ​សី​ុ​( Islamic Science University of Malaysia ) ថ្លែង​ដូច្នេះ​កាលពី​ថ្មីៗ​នេះ​ក្នុងពេល​អនុញ្ញាតិ​អោយ​អ្នកស្រី​ប្លុង មុំ សមាជិក​ក្រុមការងារ​មួយ​របស់លោក​ស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ប្រធានកិត្តិយស​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ​និង​លោក​សុះ រ៉ូ​ហ្សា​លី ប្រធាន​សមាគម​និស្សិត​មូស្លីម​ក​ម្ព​ជា​ខេត្តបន្ទាយមានជ័យ​និង​ប្រតិភូ​ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ ។​

លោក​បណ្ឌិត​បាន​ស្វាគមន៍​និង​សម្តែង​ក្តី​រីករាយ ចំពោះ​ជំនួប​នោះ ហើយ​បាន​អះអាង​ថា លោក​នឹង​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​នឹង​រង់ចាំ​ទទួល​បដិសណ្ឋារកិច្ច​និង​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន​និង​ប្រតិភូ​ដែល​នឹង​អញ្ជើញ​ទៅ​ទស្សនកិច្ច​ក្នុងពេល​សមស្រប​ណាមួយ​នាពេលខាងមុខ ។​

ហើយ​លោក​ក៏​រំលឹកថា កាលពី​ឆ្នាំ​២០១៦,២០១៧ ប្រតិភូ​យុវជន​ប្រទេស​ម៉ា​ឡេ​ស៊ីនិង​សាកលវិទ្យាល័យ​នេះ​ក៏បាន​ទៅ​ទស្សនកិច្ច​នៅ​ខេត្តបន្ទាយមានជ័យ ​ដោយ​បានធ្វើ​កម្មវិធី​លើកកម្ពស់​សុខភាព​ពលរដ្ឋ, ​ការបោះ​ជំរំ​និង​ស្នាក់នៅ​ស្វែងយល់​ទំនៀមទម្លាប់​ពលរដ្ឋ​កម្ពុជា​នៅ​ស្រុក​មង្គល​បូរី​ និង​ក៏បាន​ជួប​ប្រាស្រ័យ​ទំនាក់ទំនង ចងមេត្រី​ភាព​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​គ្រប់​គ្រង់​និង​សេដ្ឋកិច្ច​សាខា​ខេត្តបន្ទាយមានជ័យ​នៅ​ក្រុង​សិរីសោភ័ណ ។​

ប្រតិភូ​នោះ ដឹកនាំ​សម្របសម្រួល​ដោយ​លោក​រ៉ូ ហ្សូ​មី សាស្ត្រាចារ្យ​និង​ជា​យុវជន​នៃ​សាកលវិទ្យាល័យ​នេះ ។​

លោក​បណ្ឌិត​ក៏​បញ្ជាក់ដែរថា សាកលវិទ្យាល័យ​វិទ្យាល័យ​វិទ្យាសាស្ត្រ​អ៊ីស្លាម​ម៉ា​ឡេ​សី​ុ​ថា​នឹង​ពង្រីក ពង្រឹង​ដៃគូ មេត្រីភាព ផ្លាសប្តូរ​បច្ចេកទេស​ជាមួយ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​នៅ​ខេត្តបន្ទាយមានជ័យ ក៏​ដូច​នៅ​ខេត្ត រាជធានី​ក្នុងប្រទេស​កម្ពុជា​បន្ថែម​ទៀត​។​

ជាងនេះទៅទៀត ក៏​នឹង​ជួយ​រក​កូនចិញ្ចឹម​ខ្មែរ​មូ​ស្លឺ​ម ដើម្បី​ជួយ​ចិញ្ចឹម ឧបត្ថម្ភ​គាំទ្រ​ពួកគេ​ក្នុង​កម្មវិធី​មនុស្ស​ធ​ម៌​និង​ការសិក្សា​នៅ​កម្ពុជា និង​ទទួល​យកទៅ​រៀន​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី។​
លោ​សុះ រ៉ូ​ហ្សា​លី តំណាង​ប្រតិភូ​បាន​ចាប់អារម្មណ៍​និង​សង្ឃឹមថា គោល​គំនិត​នេះ​នឹង​លេចចេញ​ជា​ផ្លែផ្កា ។ ហើយ​លោក​នឹង​នាំសារ​នេះ​ទៅ​រាយការណ៍​ជូន​លោកស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន និង​សមាគម​ដើ​ម្បី​ទទួល​ជ្រាប​និង​សម្រេច ។​

សូម​បញ្ចា​ក់ថា បើ​យោង​លោក​ រ៉ូ ហ្សូ​ម៉ី ឲ្យដឹងថា​ សាកលវិទ្យាល័យ​វិទ្យាល័យ​វិទ្យាសាស្ត្រ​អ៊ីស្លាម​ម៉ា​ឡេ​ស៊ី បាន​បង្កើតឡើង​ថ្មី ហើយ​ធំ​និង​ល្បីល្បាញ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ក៏​ដូច​សហគមន៍​ប្រទេស​អារ៉ាប់ ​(​ប្រទេស​កាន់សាសនា​អ៊ីស្លាម​) ៕B/