ដោយៈសុផល/ភ្នំពេញៈសាកលវិទ្យាល័យវេស្ទើនកាលពីព្រឹកថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៨បានរៀបចំសិក្ខាសាលាមួយស្តីពីការជ្រើសរើសជំនាញអាជីពនៅថ្នាក់ឧត្តមសិក្សាក្នុងគោលបំណងជួយដល់សិស្សនិស្សិតអាចជ្រើសរើសជំនាញបានត្រឹមត្រូវសម្រាប់សិក្សាក្រោយពីពួកគាត់បានប្រឡងជាប់បាក់ឌុប។និស្សិតមកពីរាជធានីភ្នំពេញនិងបណ្តាខេត្តនានាប្រមានជាង២០០នាក់បានចូលរួមសិក្សាសាលានេះ។
លោកសាស្ត្រាចារ្យហែមបូណារីនបានមានប្រសាសន៍ថានិស្សិតដែលបានចូលរួមក្នុងសិក្ខាសាលានេះបានទទួលឱកាសនិងអត្ថប្រយោជន៍ជាច្រើនដូចជា៖គន្លឹះក្នុងការជ្រើសរើសជំនាញក្នុងការសិក្សា,យល់ដឹងអំពីកម្មវិធីនិងការសិក្សានៅឧត្តមសិក្សា,ទទួលបានបទពិសោធន៍នានាពីវាគ្មិនអំពីការសិក្សានិងឱកាសការងារនៅពេលសិក្សា និងក្រោយការសិក្សា។
លោកបានបញ្ជាក់ថា៖សិក្ខាសាលានេះមានសារៈសំខាន់សម្រាប់សិស្សវិទ្យាល័យដែលប្រឡងជាប់ឬធ្លាក់បាក់ឌុបដើម្បីទទួលបានពត៌មានច្បាស់លាស់ជាច្រើនថាតើគួរជ្រើសរើសជំនាញអ្វីដែលសមប្រកបសម្រាប់ចាប់យកអាជីព ពិចារណាជ្រើសរើសសាកលវិទ្យាល័យណាដែលល្អ និងមានគុណភាព។
លោកសាស្ត្រាចារ្យបានលើកឡើងថាៈ សាកលវិទ្យាល័យវ៉េស្ទើន ជាសាលាមួយល្អ មានគុណភាព សាស្ត្រាចារ្យខ្មែរនិងបរទេសមានបទពិសោធន៍ខ្ពស់ មានអ្នកជំនាញអប់រំ មានចក្ខុវិស័យត្រឹមត្រូវ និងបរិក្ខារសិក្សាគ្រប់គ្រាន់។ជាមួយគ្នានោះដែរ លោក កៀង រតនា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវេស្ទើនក៏បានផ្តល់អនុសាសន៍ល្អៗទៅកាន់ប្អូនៗដែលបានចូលរួម ជាពិសេសគឺការជ្រើសរើសជំនាញដ៏ត្រឹមត្រូវក្នុងការសិក្សានៅថ្នាក់ឧត្តមសិក្សា។
លោកសាកលវិទ្យាធិការក៏បានផ្តល់ជូននៅអាហារូបករណ៍តាមរយៈការចាប់ឆ្នោតជូនដោយផ្តល់នូវអាហារូបករណ៍ ៥០ភាគរយចំនួន១០កន្លែង និង១០០ភាគរយចំនួន ១កន្លែងផងដែរ។
យុវជនអៀងសុធាដែលទើបប្រឡងជាប់បាក់ឌុបថ្មីៗបានឱ្យដឹងថា«ការចូលរួមសិក្ខាសាលានាពេលនេះគឺចង់បានពត៌មានជាក់លាក់និងស្វែងយល់ថាគួរជ្រើសរើសជំនាញអ្វីដើម្បីត្រូវនឹងទីផ្សារនាពេលអនាគត និងចង់ប្រៀបធៀបថាសាកលវិទ្យាណាល័យណាល្អ មានគុណភាព»៕S/