សាកលវិទ្យាល័យ​អាស៊ី​អឺ​រុ​ប​ដណ្ដើមបាន​មេដាយ​៥​គ្រឿង​ពី​ការប្រកួត​តេ​ក្វាន់​ដូ​

1520
ចែករម្លែក
បំពាក់​មេដាយ​ដល់​ជ័យលាភី (​រូប​៖ រ៉ូ​ហ្សា​)​

(​ភ្នំពេញ​): ការប្រកួត​តេ​ក្វាន់​ដូ​ដណ្ដើម​ពានរង្វាន់​ឯក​អ​គ្ក​រដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ដើម្បី​រំលឹក​ខួប​ទី​២០ នៃ​ចំណង​ការទូត​កម្ពុជា​-​កូរ៉េ ដែល​ធ្វើ​រយៈពេល ២​ថ្ងៃនោះ បានបញ្ចប់​នៅ​ល្ងាច​ថ្ងៃទី​១៣​សីហា​។​

​លោក ពៅ ហុក ដែលជា​អ្នកគ្រប់គ្រង​កីឡា​របស់​សាកលវិទ្យាល័យ​អាស៊ី​អឺ​រុ​ប​នោះ បាន​ឲ្យ​ដឹងថា សម្រាប់​សាលា​របស់លោក​ដណ្ដើមបាន​មេដាយ​ចំនួន ៥​គ្រឿង ដែល​ក្នុងនោះ មេដាយមាស ១​គ្រឿង មេដាយប្រាក់ ២​គ្រឿង និង​មេដាយសំរិទ្ធ ២​គ្រឿង​។​

​លោក ហង់​ជួន ណា​រ៉ុ​ន ប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ ដែលជា​តេ​ក្វាន់​ដូ​ស្ទីល WTF (World Taekwondo Federation) របស់​សាធារណរដ្ឋ​កូរ៉េ និង លោក Kim Weon Jin ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​ការប្រកួត​ប្រចាំឆ្នាំ​ដ៏​ធំ​នេះ​។​

​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​នេះ ផ្ដួចផ្ដើមឡើង​ដោយ​លោក Choi Yong Sok ដែលជា​គ្រូធំ​របស់​កម្ពុជា ដែល​ពេលនេះ បាន​ក្លាយជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ដ៏​ធំ​មួយ​។ នេះ​ជា​ឱកាស​សម្រាប់​អ្នក​តេ​ក្វាន់​ដូ​វ័យក្មេង ហើយក៏​ជា​វេទិកា​មួយ​សម្រាប់​សហព័ន្ធ​ស្វែងរក​អ្នក​បន្តវេន​វ័យក្មេងៗ​ទៀតផង​។ ជាមួយគ្នានេះ ក៏​សម្រាប់​យុវជន​ចូលរួម​ដែរ​។​

​លោក គង់ ស​ក្ខិ​ដា អគ្គលេខាធិការ​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ បាន​ឲ្យ​ដឹងថា មាន​កីឡាករ​-​កីឡាការិនី​ចូលរួម​ចំនួន​២២២​នាក់ មកពី​២១​ក្លិប​។ ការប្រកួត​មាន​វិញ្ញាសា​ប្រយុទ្ធ និង​វិញ្ញាសា​មេគុន​។​

​នៅ​ថ្ងៃ​បិទ​ការប្រកួត​ក្រៅពី​ការសំដែង​ក្បាច់គុន​រួមគ្នា រវាង​កីឡា​តេ​ក្វាន់​ដូ​កម្ពុជា និង​កូរ៉េ​នោះ ក៏មាន​បង្ហាញ​ពី​កីឡាករ​-​កីឡាការិនី ដែល​ត្រូវ​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​ដែរ​។​

​ជាមួយនឹង​ការបញ្ចប់​ការប្រកួត​ពានរង្វាន់​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ឆ្នាំ​២០១៧​នេះដែរ លោក ឆ​យ យ៉ុង​សុក បាន​ឲ្យ​ដឹងថា ស្ថានទូត​កូ​រេ​ប្រចាំ​កម្ពុជា បានផ្ដល់​ជូន​ដល់​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ នូវ​តា​ពី​សម្រាប់​ហ្វឹកហាត់​ចំនួន​៥៤០​ផ្ទាំង ដែល​ស្មើនឹង ៤ រីង​(Ring)៕L ដោយ​: រ៉ូ​ហ្សា​