សាកលវិទ្យាល័យ​អា​បឺ​ឌី​ន​ដកហូត​សញ្ញាប័ត្រ​កិត្តិយស​ពី​ស្តេច​ព្រុយ​ណេ​

652
ចែករម្លែក
  • 29
    Shares

​សាកលវិទ្យាល័យ​អា​បឺ​ឌី​ន (Aberdeen) បាន​ដកហូត​សញ្ញាប័ត្រ​កិត្តិយស​ពី​ស្តេច​ស៊ុ​ល​តង់​របស់​ព្រុយ​ណេ ​ដើម្បី​តវ៉ា​ប្រឆាំងនឹង​ការដាក់ទោស​ប្រហារជីវិត​របស់​ទ្រង់​ចំពោះជន​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា​។​

​ការដកហូត​សញ្ញាប័ត្រ​នេះ​ កើតឡើងចំពេល​មានការ​តវ៉ា​ជា​អន្តរជាតិ​អំពី​ច្បាប់ព្រហ្មទណ្ឌ​អ៊ីស្លាម​ថ្មី​របស់​ប្រទេស​នេះ ដែល​ផ្ដន្ទាទោស​ការស្រឡាញ់​ភេទ​ដូចគ្នា​និង​អំពើ​ផិតក្បត់​ដោយ​ការ​គប់​ដុំថ្ម​សម្លាប់​ជនល្មើស​។​

​នាយក​សាកលវិទ្យាល័យ​អា​បឺ​ឌី​ន លោក ច​ច ប៊​យ​ន៍ (George Boyne) បាន​និយាយថា ការណែនាំ​ក្រមព្រហ្មទណ្ឌ​ថ្មី​របស់​ស្តេច​ស៊ុ​លត​ង់​គឺជា​ការផ្ទុយ​ទៅនឹង “​ការប្តេជ្ញាចិត្ត​ដ៏​រឹងមាំ​របស់​សាកលវិទ្យាល័យ​ចំពោះ​តម្លៃ​នៃ​ភាព​ចម្រុះ​និង​ការដាក់បញ្ចូល​”​។​

​សាកលវិទ្យាល័យ​នេះ​បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី​១៧​មេសា​ថា ខ្លួន​បាន​ដកហូត​សញ្ញាប័ត្រ​កិត្តិយស​របស់​ស្តេច​ស៊ុ​លត​ង់​ដែល​បានទទួល​កាលពី​ឆ្នាំ ១៩៩៥ ក្នុង​ចំណាត់​ការមិន​ធ្លាប់មាន​ពីមុនមក​បន្ទាប់ពី​មានការ​បោះឆ្នោត​ដោយ​ក្រុមប្រឹក្សា នាយក​ព្រឹទ្ធ​បាល ដែលជា​ស្ថាប័ន​សិក្សា​របស់ខ្លួន​។​

​សាស្ត្រាចារ្យ​ប៊​យ​ន៍​បាន​និយាយថា “​ស្តេច​ស៊ុ​ល​តង់​ត្រូវ​បានផ្តល់​សញ្ញាប័ត្រ​កិត្តិយស​ដោយ​សាកលវិទ្យាល័យ​របស់​យើង​នៅ​ឆ្នាំ ១៩៩៥​។ វា​ត្រូវបាន​ផ្តល់ឱ្យ​នៅពេលដែល​សាកលវិទ្យាល័យ​បាន​ដំណើរការ​កម្មវិធី​ផ្លាស់ប្តូរ​ដ៏​ជោគជ័យ​ជាមួយ​សម​ភាគី​របស់ខ្លួន​នៅក្នុង​ប្រទេស​ព្រុយ​ណេ និង​នៅពេលដែល​ស្ដេច​ស៊ុ​ល​តង់​បាន​លើកទឹកចិត្ត​ឱ្យមាន​ទំនាក់ទំនង​រវាង​ព្រុយ​ណេ​និង​ទីក្រុង​អា​បឺ​ឌី​ន ដោយសារតែ​ចំណាប់អារម្មណ៍​របស់​ទ្រង់​លើ​ភូមិសាស្ត្រ​និង​ការស្រាវជ្រាវ​វិស្វកម្ម​ប្រេង​របស់​យើង​”៕ ដោយ៖ កញ្ញាដាលីស/Ha

ស្តេច​ស៊ុ​ល​តង់​របស់​ព្រុយ​ណេ