សាកលវិទ្យាល័យ​ឥណ្ឌា​លុបចោល​ការប្រគល់​សញ្ញាបត្រ​កិត្តិយស​ដល់​លោក​បាច​ចាញ់​

1339
ចែករម្លែក

​សាកលវិទ្យាល័យ​មួយ​នៅ​រដ្ឋ​បេង​ហ្គា​ល់​ខាងលិច របស់​ឥណ្ឌា​បាន​លុបចោល​ការផ្តល់ជូន​សញ្ញា​ប​ត្រ​កិត្តិយស​ដល់​លោក អា​មី​តាប់ បាច​ចាន់ បន្ទាប់ពី​តារាបាល់ទាត់​បូលីវូដ​រូបនេះ​និយាយថា​គាត់​មិនអាច​ចូលរួម​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​បានទេ​។​

​កាសែត Tamil Nesan រាយការណ៍​ថា តារា​សម្តែង​នេះ​ជាប់រវល់​កាលវិភាគ​ថតកុន​។​

​មុននេះ សាកលវិទ្យាល័យ​រដ្ឋ ឈ្មោះ Rabindra Bharati នៅ​រដ្ឋ​កុល​កាតា បានប្រកាសថា សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​អក្សរសិល្ប៍ នឹងត្រូវ​ប្រគល់​ឱ្យទៅ​លោក​បាច​ចាន់ អំឡុងពេល​ជួបជុំ​ប្រគល់​សញ្ញាបត្រ​នៅ​ថ្ងៃទី ៨ ខែឧសភា​។​

​អ្នក​បញ្ចេញមតិ​មួយចំនួន​នៅលើ​អ៊ី​ន​ធឺ​ណេ​ត​បាន​ការពារ​តារា​សម្តែង​រូបនេះ ដោយ​និយាយថា​គាត់​គ្រាន់តែ​ប្តេជ្ញាចិត្ត​ចំពោះ​ការងារ​សម្ដែង​របស់គាត់​ប៉ុណ្ណោះ​។​

​សាកលវិទ្យាល័យ​នេះ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៦២ ដើម្បី​កត់សម្គាល់​ពី​កំណើត​នៃ​កំពូល​អ្នកនិពន្ធ​កំណាព្យ​ឥណ្ឌា​ឈ្មោះ រ៉ា​ប៊ី​ន​ដ្រា​ណាត តា​ហ្គ័​រ ដែលជា​ជ័យលាភី​ពានរង្វាន់​ណូបែល​អក្សរសិល្ប៍​ឥណ្ឌា​និង​អាស៊ី​ដំបូង​គេ​៕ ដោយ៖ កញ្ញាដាលីស

តារា​បូលីវូដ លោក អា​មី​តាប់ បាច​ចាន់