សាកល្បង​ផលិត​គ្រាប់ស្វាយចន្ទី​តាមរយ​:​សិប្បកម្ម​ខ្នាតតូច​នៅ​ស្រុក​ចម្ការលើ​

2181
ចែករម្លែក
  • 7
    Shares

​ដោយ​: គង់ ហេង​
​កំពង់ចាម​:​សិប្បកម្ម​ផលិត​គ្រាប់​ចន្ទី​ស្វាយ​មួយកន្លែង​នៅជាប់​នឹង​ផ្លូវជាតិ​លេខ​៧១​ស្ថិតក្នុង ភូមិ​តាំង​ក្រង ឃុំ​ស្វាយ ទាប ស្រុក​ចម្ការលើ ខេត្តកំពង់ចាម កំពុង​ទទួល​បានការ​ទាក់ទាញ​ពី​សំណាក់​អតិថិជន​ក្នុងស្រុក និង​មានការ​កោត សរសើរ​ព្រមទាំង​ចាប់អារម្មណ៍​ពី​ភ្ញៀវ​បរទេស​គួរ​ឲ្យ​កត់សម្គាល់​។

​​ ​លោក ធី ហេង​លាភ ជា​ឈ្មោះ​សិប្បកម្ម​ផលិត​ផង​និង​ជា​ម្ចាស់​សិប្ប​កម្មនេះ​ផង​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី ១៤ មីនា​នេះ​ថា​គ្រួសារ​លោក​បាន​ដំណើរការ​សាកល្បង​បើក​សិប្បកម្ម​ខ្នាតតូច​ផលិត​គ្រាប់ស្វាយចន្ទី​នេះ​រយ​:​ពេល​ប្រាំ ពីរ​ទៅ​ប្រាំបី​ខែ​ហើយ​។ ដោយនៅ​ប៉ុន្មាន​ខែ​ដំបូង ក្នុង​មួយថ្ងៃ​ផលិត​បាន​ពី ៤០​ទៅ​៥០​គីឡូក្រាម​។ ប៉ុន្តែ​បច្ចុប្បន្ន​ការ ផលិត​នេះ​បាន​កើនឡើង​ទ្វេដង​ពី​៨០​ទៅ​១០០​គីឡូក្រាម​ពោលគឺ​ការផលិត​អាស្រ័យទៅលើ​ការ​បកសម្បក​យក​សាច់​ជា​គ្រាប់​របស់​វា​ជា​រឿង​សំខាន់​តែម្តង​។​

​ ​ម្ចាស់​សិប្បកម្ម​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា​សព្វថ្ងៃ​នៅ​យឺតយ៉ាវ​នៃ​កា​របក​យក​សាច់​ជា​គ្រាប់​ដែល​ខាង​លោក កំពុង​បង្រៀន​កម្មករ​ខ្មែរ​យើង ចំនួន​១០​នាក់​ទាំងអស់គ្នា​បក​បាន​ត្រឹម​១០០​គីឡូក្រាម​ប៉ុណ្ណោះ​។ ពិសេស​នឹង​បង្ហាត់ ពួកគេ​ឲ្យ​ស្ទាត់ជំនាញ​ខាង​បកសម្បក​គ្រាប់ស្វាយចន្ទី​នេះ​ឲ្យ​លឿន​រហ័ស​ដូច​កម្មករ​នៅ​វៀតណាម​ដែល​លោក​បាន ទៅ​សិក្សា​ទទួល​បទពិសោធន៍​នោះ​គឺ​កម្មករ​ម្នាក់​ក្នុង​មួយថ្ងៃ​អាច​បកសម្បក​បាន​ចំនួន​៥០​គីឡូក្រាម​។​ក្នុងនោះ​គ្រាប់​ទាំង​សម្បក​ទម្ងន់​ចំនួន​បួន​គីឡូក្រាម​បក​យក​សាច់​ជា​គ្រាប់​បាន​ទម្ងន់​ចំនួន​មួយ​គីឡូក្រាម​។​

​ ​លោក ហេង​លាភ បាន​បន្ថែមថា ការផលិត​គ្រាប់ស្វាយចន្ទី​ដាក់លក់​នៅ​ទីផ្សារ​នេះ​បាន​ត្រូវ​ឆ្លងកាត់​ច្រើន​ដំ ណាក់​កាល​ដូចជា​ជ្រើសរើស​ចម្រាញ់​យក​គ្រាប់​ធំ​,​ហាលថ្ងៃ​,​ចំហុយ​,​បកសម្បក​ជា​ដំណាក់កាល​សំខាន់​,​ស​ម្ងួ​ត​,​លីង និង​ដំណាក់កាល​វេច​ខ្ចប់​។ បន្ទាប់មក​ចូលដល់​ដំណាក់កាល​សុំច្បាប់​ពាណិជ្ជកម្ម និង​ពន្ធអាករ​តាមច្បាប់​កំណត់​និង ដំណាក់កាល​លក់​គឺ​លក់​មួយ​គីឡូក្រាម​តម្លៃ​ពី​ប្រាំមួយ​ម៉ឺន​រៀល ទៅ​ប្រាំបី​ម៉ឺន​រៀល​។ ក៍​ប៉ុន្តែ​សិប្បកម្ម​លោក​នៅ​មិន ទាន់​ទទួលបាន​ប្រាក់ចំណេញ​នោះទេ គឺ​ស្ថិតក្នុង​ការចំណាយ ដោយ​យក​ពី​អា​ជីក​ម្មល​ក់កូន​ស្វាយចន្ទី និង​គ្រាប់​មិន ទាន់​កែច្នៃ​របស់​វា​មកជួយ​ទប់ទល់​។​

​ ​លោក ហេង​លាភ បាន​បន្តទៀតថា​នៅ​ឆ្នាំក្រោយ​លោក​នឹង​ពង្រីក​ការផលិត​គ្រាប់ស្វាយចន្ទី​របស់​សិប្ប​កម្ម ធី ហេង​លាភ នេះ​ឲ្យ​មាន​គ្រាប់ស្វាយចន្ទី​កែច្នៃ​ហើយ​មាន​ទំហំ​ច្រើនជាង​នេះ ដើម្បី​តម្រូវការ​របស់​អតិថិជន ជា​អ្នកបញ្ជា​ទិញ​កើនឡើង​។ ជាការ​ខាន់​បង្កើន​ការ​បកសម្បក​យក​សាច់​ជា​គ្រាប់ស្វាយចន្ទី​ឲ្យ​កើន​លើស​នេះ​។​

​ ​គួរ​បញ្ជាក់ថា សិប្បកម្ម​ផលិត​គ្រាប់ស្វាយចន្ទី របស់លោក ធី ហេង​លាភ នេះ​ទទួលបាន​ការកោតសរសើ​រ ចាប់អារម្មណ៍ និង​ផ្តល់​ជា​វត្ថុ​អនុស្សាវរីយ៍ ពី​សំណាក់​លោកស្រី សុ​ម៉ា​ត្រា ជា​គណ​:​ប្រតិភូ ភូមិ​មួយ ផលិត​ផ​លិ​ផល មួយ​របស់​ប្រទេស​ថៃ​ខណ​:​ដែល​លោកស្រី​បាន​ដឹកនាំ​ជនជាតិ​ថៃ​ជាច្រើន​នាក់​ផ្សេងទៀត​ទៅធ្វើ​ទស្សនកិច្ច​នៅ​សិ ប្ប​កម្ម​ផលិត​គ្រាប់ស្វាយចន្ទី​សាកល្បង កាលពី​ចុង ខែកុម្ភ​: ឆ្នាំ​២០១៨ កន្លងទៅនេះ​៕