សាកសពបុរសជនជាតិចិនម្នាក់ដួល​ដេកស្លាប់នៅរង្វង់មូលក្នុងបុរីគុជ​អាស៊ីមិនដឹងពីមូហេតុ​

131
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ ពលរដ្ឋប្រទះឃើញ សាកសពបុរសម្នាក់ដួលដេកស្លាប់នៅ លើផ្លូវ រង្វង់មូលក្នុងបុរីគុជ អាស៊ី ក្នុងភូមិ១សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ នៅវេលាមុនថ្ងៃត្រង់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ជុំវិញការស្លាប់មិនមានប្រភពណាមួយប្រាប់ថា ជនរងគ្រោះជា ជនជាតិអ្វីនិងស្លាប់ដោយសារអ្វីផងទេ ដោយសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថាជាបុរសជនជាតិចិន។

សមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យសាកសព បុរសម្នាក់ដែលដាក់ការសន្និដ្ឋានជា​បឋម​ថាទំនងជាជនជាតិចិន (ស្លៀកខោជើងវែងពណ៍ខ្មៅ ពាក់អាវយឺតដៃបំពង់ពណ៍ស)ដេកស្លាប់នៅម្តុំ រង្វង់មូលសួនច្បារបុរីគុជអាសុី។

ភ្លាមៗ សមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុនៃការស្លាប់និងសាវតារបស់ជនរងគ្រោះនៅឡើយ ដោយកំពុងធ្វើការត្រួតពិនិត្យ កោសល្យវិច្ចយ័និងស្រាវជ្រាវតាមបច្ចេក ទេស៕/B