សាកសព​តារា​បង្ហាញ​ម៉ូត Playboy ថៃ​ប្រទះឃើញ​ផ្លុ​ង​ចោល​នៅក្រៅ​ផ្ទះ​របស់​នាង ខណៈ​ឃើញ​បុរស​ម្នាក់​លើក​នាង​ចេញពី​ជណ្តើរយន្ត

373
ចែករម្លែក

​សាកសព​របស់​តារា​បង្ហាញ​ម៉ូត Playboy មួយរូប​ត្រូវគេ​ប្រទះឃើញ​បោះចោល​នៅក្នុង​បន្ទប់​រង់ចាំ​នៃ​ប្លុក​ផ្ទះល្វែង​មួយ​នៅ​ទីក្រុង​បាងកក​។​

​យោងតាម​របាយការណ៍​របស់​ប៉ូលិស​បានឱ្យដឹងថា សាកសព នាង ធី​ទី​ម នូ​រ៉ា​ផាន​ពីផាត ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃ​អង្គារ ទី​១៧ កញ្ញា​។​

​មន្ត្រីប៉ូលិស​មកពី​ប៉ុស្តិ៍​ប៉ូ​លិ​បាក់​ខា​ឡូ បាន​និយាយថា ពួកគេ​កំពុង​រង់ចាំ​របាយការណ៍​ស្តីពី​ការធ្វើ​កោសល្យវិច័យ ហើយ​បាន​បន្ថែមថា ពួកគេ​មិន​បញ្ចេញ​ឈ្មោះ​ជនសង្ស័យ​ណាមួយ​ទេ​។​

​ហេតុការណ៍​នេះ​កើតឡើង បន្ទាប់ពី​វីដេអូ​មួយ​បានបង្ហាញ​បុរស​ម្នាក់​លើក​នាង​ធី​ទី​ម​ចេញពី​ជណ្តើរយន្ត មុនពេល​យក​សព​ទៅ​ផ្លុ​ង​ចោល​នៅមុខ​អគារ​ផ្ទះល្វែង​របស់​នាង​។​

​គេ​នៅ​មិនទាន់​ច្បាស់​ទេ​ថា​តើ​នាង​ធី​ទី​ម អាយុ ២៥ ឆ្នាំ បាន​ស្លាប់​ហើយ​ឬ​យ៉ាងណាទេ នៅពេល​ឃ្លី​ប​វីដេអូ​នោះ​ត្រូវបាន​ថត​។​

​ប៉ូលិស​សាកសួរ​បុរស​ម្នាក់ ដែល​អះអាងថា​បាន​យក​នាង​ធី​ទី​ម​ទៅផ្ទះ​របស់​នាង បន្ទាប់ពី​នាង​ស្រវឹង​ខ្លាំងពេក​នៅក្នុង​ពិធី​មួយ​នៅ​កន្លែងធ្វើការ មិនអាច​ចាំ​អាសយដ្ឋាន​ផ្ទះ​នាង​បានទេ​។​

​បុរស​នោះបាន​និយាយថា គាត់​ទុកឱ្យ​តារា​នោះ​ដេក​នៅលើ​គ្រែ​របស់គាត់ ហើយ​តេ​ហៅ​មិត្តភក្តិ​របស់​នាង​ម្នាក់​ឱ្យមក​យក​នាង​ទៅផ្ទះ​។​

​តាំងពី​ពេលនោះ​មក​គាត់​ត្រូវបាន​ដោះលែង ហើយ​និយាយថា​គាត់​មិនបាន​ធ្វើ​អ្វី​ខុស​ទេ​។ នាង​ធី​ទី​ម​មាន​អ្នកគាំទ្រ​ជាង ៧៣.០០០ នាក់​នៅលើ​បណ្តាញ​សង្គម Instagram នៅ​គ្រា​ដែល​នាង​ស្លាប់​។​

​នៅលើ​ប្រវត្តិរូប​ផ្ទាល់ខ្លួន​របស់​នាង ធី​ទី​ម​និយាយថា​នាង​គឺជា​ស្រី​ទន្សាយ​បង្ហាញ​ម៉ូត​ម្នាក់​ក្នុងចំណោម​ស្រី​ទន្សាយ​បង្ហាញ​ម៉ូត​ចំនួន ៤០ នាក់​សម្រាប់​ទស្សនា​វ​ដ្តី Playboy Thailand ឆ្នាំនេះ​៕ ដោយ៖ កញ្ញាដាលីស