សាកសព​បុរស​កាណាដា​អាយុ ៦២ ឆ្នាំ​ត្រូវ​សុនខ​ចិញ្ចឹម​ស៊ី​អស់​ពាក់កណ្តាល នៅ​ប្រទេស​ថៃ​

1082
ចែករម្លែក

​បុរស​ជនជាតិ​កាណាដា​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​អាក្រាតកាយ​នៅលើ​កម្រាល​ឥដ្ឋ​នៃ​បន្ទប់​គេង​របស់គាត់ ជាមួយ​ផ្ទៃមុខ​របស់គាត់​ត្រូវបាន​ឆ្កែ​ស៊ី​សល់​តែ​គ្រោងឆ្អឹង​។ នេះ​បើ​យោងតាម​ប្រភព​សារព័ត៌មាន​ដេលី​មែ​ល​កាលពី​ថ្ងៃទី ៩ កក្កដា​។​

​លោក គ្លែ​ន ផាត​ធី​ន​សុន (Glenn Pattinson) បានទទួល​មរណភាព​កាលពី ១០ ថ្ងៃមុន មុនពេល​គាត់​ត្រូវបាន​ប្រទះឃើញ “​ស៊ី​អស់​ពាក់កណ្តាល​” ដោយ​ឆ្កែ​សំណព្វចិត្ត​របស់គាត់ ឈ្មោះ គូ​ចូ ដែល​អង្គុយ​ក្បែរ​សាកសព​គាត់​យ៉ាង​មាន​របៀប​។​

​សុនខ​ថៃ​ដ៏​ស្រេកឃ្លាន​អាយុ ៥ ឆ្នាំនេះ​បាន​ស៊ី​សាកសព​ម្ចាស់​វា ដែល​រស់នៅ​តែម្នាក់ឯង​ជាមួយ​ឆ្កែ​នេះ​នៅផ្ទះ​ល្វែង​របស់គាត់​នៅក្នុង​ប្រទេស​ថៃ​។​

​ក្រុម​អ្នក​ជួយសង្គ្រោះ​ត្រូវបាន​ជូនដំណឹង​ដោយ​អ្នកជិតខាង បន្ទាប់ពី​មានការ​ត្អូញត្អែរ​អំពី​ការ​ព្រុស​ឥតឈប់ឈរ និង សង្ស័យថា​គូ​ចូ មិន​ត្រូវបាន​ម្ចាស់​យកទៅ​បណ្តើរ​ជា​ទម្លាប់​ពេល​រាត្រី​។​

​ក្រុមគ្រូពេទ្យ​បឋម​បានមក​ដល់​ឃើញ​មុខ​របស់លោក​គ្លែ​ន​អាយុ ៦២ ឆ្នាំ ត្រូវបាន​ឆ្កែ​ស៊ី​សល់​តែ​ឆ្អឹង​បាត់ទៅហើយ​។​

​ឆ្អឹងជំនីរ​របស់គាត់​បាន​លៀន​ចេញពី​ដើមទ្រូង​ត្រង់​កន្លែង​ដែល​ឆ្កែ​ស៊ី ដូចដែល​បានបង្ហាញ​ក្នុង​រូបភាព​៕​ ដោយ៖ កញ្ញាដាលីស

គូ​ចូ អង្គុយ​ក្បែរ​ម្ចាស់​វា​ទាំង​មាត់​ប្រឡាក់​ឈាម