សាកសព​៥​នាក់​ត្រូវបាន​ទះ​ឃើញ​ដោយ​អ្នក​បើក​យន្តហោះ​ក្នុងអំឡុង​ស្វែងរក​ពួក​អ្នក​ឡើង​ភ្នំ​ដែល​បាត់​ខ្លួន​នៅ​ភ្នំ​ហេមពាន្ត​របស់​ឥណ្ឌា​

528
ចែករម្លែក

​សាកសព​៥​នាក់​ត្រូវបាន​ទះ​ឃើញ​ក្នុងអំឡុង​ស្វែងរក​ពួក​អ្នក​ឡើង​ភ្នំ​៨​នាក់​ដែល​បាត់​ខ្លួន​នៅ​ភ្នំ​ហេមពាន្ត របស់​ឥណ្ឌា​។​

​ក្រុមមន្ត្រី​បាន​និយាយថា សាកសព​ទាំងនេះ​ត្រូវបាន​រកឃើញ​ដោយ​ក្រុម​អ្នក​បើក​យន្តហោះ​ឥណ្ឌា​កាលពី​ថ្ងៃ​ចន្ទ​ទី​៣​មិថុនា នៅ​មុន​ពេល​ប្រតិបត្តិ​ការសង្គ្រោះ ត្រូវបាន​ផ្អាក​ដោយ​​អាកាសធាតុ​អាក្រក់​។​

​ប្រតិបត្តិការ​សង្គ្រោះ​នេះ ត្រូវ​បានរ​ពឹង​ថា​នឹង​បន្ត​ធ្វើ​ឡើង​វិញ​នៅ​ថ្ងៃ​អង្គារ​ទី​៤​ខែ​មិថុនា​នេះ​។​

​អ្នក​អ្នក​ឡើង​ភ្នំ​ដែល​បាត់​ខ្លួន​ទាំងនេះ រួម​មាន​ជនជាតិ​អង់គ្លេស​៤​នាក់ ជនជាតិ​អាមេរិក​២​នាក់ អូស្ត្រាលី​ម្នាក់​និង ម្នាក់​ទៀត​មក​ពី​ឥណ្ឌា ។ ពួកគេ​បាន​បាត់​ខ្លួន​នៅ​ភ្នំ​Nanda Devi នៃ​តំបន់​ភ្នំ​ហេមពាន្ត​បន្ទាប់ពី​មាន​ការបាក់​ផ្ទាំង​ទឹកកក​។

​ក្រុម​អ្នក​ឡើង​ភ្នំ​នេះ បាន​ព្យាយាម​ឡើង​ដល់​កំពូល​នៃ​ភ្នំ​នេះ ។​

​សមាជិក​អង់គ្លេស​៤​នាក់​ផ្សេង​ទៀត​នៃ​ពួក​អ្នក​ឡើង​ភ្នំ ត្រូវ​បាន​ជួយ​សង្គ្រោះ​រួចហើយ​។​

​ការស្វែងរក​ពួក​អ្នក​ឡើង​ភ្នំ​ដែល​បាត់​ខ្លួន​ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​ដំណឹង​បាត់​ខ្លួន ត្រូវបាន​ប្រកាស​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​៕ដោយ៖សុខា/sn

ភ្នំ​Nanda Devi​ជា​ភ្នំ​ខ្ពស់​បំផុត​ទី​២​នៃ​ភ្នំ​ហេមពាន្ត​របស់​ឥណ្ឌា​