សាក​ប្រើ​វិធី​ទាំងនេះ​សិន​ទៅ​ព្រោះ​អាច​បំបាត់​ការវិល​មុខ​លឿន

153
ចែករម្លែក

​ការវិល​មុខ​អាច​កើតឡើង​ដោយ​មិនមាន​ការរំពឹងទុក​មុន​ឡើយ​។​វា​ប្រហែលជា​កើតឡើង នៅពេលដែល​អ្នក​ក្រោកឈរ​ភ្លាមៗ ឬ​នៅក្រោម​ពន្លឺព្រះអាទិត្យ​ក្តៅ​យូរពេក​។ មិន​ខ្វល់​ថា​ហេតុផល​នៃ​ការ​វិលមុខ​មាន​អ្វីខ្លះ​ឡើយ ខាងក្រោម​នេះ​ខ្ញុំ​សូម​ណែនាំ​អំពី វិធី​ងាយៗ​ខ្លះៗ​ដែល​អាចជួយ​បំបាត់​ការវិល​មុខ​បាន​លឿន​។

ស្ទី​ម​ស្រូប​ក្លិន​ផ្កា​ឡា​វែ​ន​ឌឺ​
ចូរ​ដាំទឹក​ខ្លះ ហើយ​បន្តក់​ប្រេង​ផ្កា​ឡា​វែ​ន​ឌឺ​ពីរ​បី​ដំណក់​ចូល​។ បន្ទាប់មក​អ្នក​អាច​យក វា​មក​បង្ហូ​យមក​លើ​មុខ​ដើម្បី​ស្ទី​ម​បាន​។ ចូរ​ធ្វើបែបនេះ​ប្រហែល ៥ ទៅ ១០​នាទី​។ អ្នក​ក៏​អាច​ប្រើ​ប្រេង​នេះ​ទៅ​ម៉ាស្សា​នៅ​ត្រចៀក សៀត​ថ្កា និង​កញ្ចឹងក​បានដែរ​។

​ញ៉ាំ​តែ​ខ្ញី
​​ខ្ញី​អាចជួយ​បំបាត់​ការ​ចង្អោ និង​វិលមុខ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ផាព​ជាពិសេស​នៅពេល​វា កើតឡើង​ដោយសារតែ​ការ​ពុលរលក​តែម្តង​។ បើសិនជា​អ្នក​មិន​ចូលចិត្ត​ញ៉ាំ​ខ្ញី​ទេ អ្នក​ក៏​អាច​ប្រើ​វិធី​ធ្វើ​តែ​ខ្ញី​ញ៉ាំ​បាន ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ហៗ​។ វា​អាចមាន​ប្រសិទ្ធភាព នៅ​រយៈពេល កន្លះ​ម៉ោង​ក្រោយ និង​អាចមាន​ប្រសិទ្ធភាព​យូរ​រហូតដល់ ៤​ម៉ោង ឯណោះ​។

​ទឹកខ្មេះ​ផ្លែ​ប៉ោម​
អ្នក​គ្រាន់តែ​លាយ​ទឹក​មួយ​ពែង ជាមួយនឹង​ទឹកខ្មេះ​ផ្លែ​ប៉ោម​មួយ​ពែង​ដូចគ្នា​ហើយ​លាយ បន្ថែម​ទឹកឃ្មុំ​ខ្លះ​ដើម្បី​ផ្តល់​ភាព​ផ្អែម ហើយ​ញ៉ាំ​។ ទឹកខ្មេះ​នេះ​ផ្ទុក​ដោយ​ជាតិ​អាស៊ីត អា​មី​ណេ ព្រមទាំង​អង់ស៊ីម​ជាច្រើន​ដែល​អាច​ជយ​យ​រក្សា​តុល្យភាព​របស់​រាងកាយ ដូច្នេះ​វា​នឹង​ជួយ​បន្ថយឥទ្ធិពល​នៃ​ការវិល​មុ​បាន​យ៉ាង​ល្អ​។​

​ម៉ាស្សា​
ការ​ម៉ាស្សា​ក៏​អាចជួយ​បន្ថយ​អារម្មណ៍​វិលមុខ​បាន តាមរយៈ​ការជួយ​ឲ្យ​លំហូរ​ឈាម និង​អុកស៊ីសែន​រត់​កាន់តែ​ស្រួល​។ វា​មិន​ត្រឹមតែ​ល្អ​ចំពោះ​ការវិល​មុខ​ទេ​តែ​ក៏​ធ្វើ​ឲ្យ​រាង កាយ​មាន​ភាព​ធូរស្រាល​ច្រើន និង​មាន​ប្រយោជន៍​ចំពោះ​សុខភាព​៕ ដោយៈ រតនៈ