សាក​អាគុយ​ចោល ឆេះ​ផ្ទះ​ខ្លួនឯង​អស់​មួយ​ខ្នង​

864
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ផ្ទះ​ឈើ​មួយ​ខ្នង​បាន​ឆេះ​ខ្ទេច​កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៣​ខែឧសភា ។​ផ្ទះ​នេះ​នៅ​ភូមិ​រំចេក​៤ សង្កាត់​រតន ក្រុង​បាត់ដំបង ។
​ប៉ូលិស​ប្រាប់ថា​ឆេះ​ផ្ទះមួយ​ខ្នង​ទំហំ ៥​គុណ​នឹង​៦ ម៉ែត្រ ធ្វើ​អំពី​ថ្ម​ដែក និង​ក្តារ​កុង​ប្លា​កេ (​ឆេះ​អស់ទាំង​ស្រុង​)​។ ម្ចាស់ផ្ទះ​ឈ្មោះ ដន ពេ​ង​ជា ភេទ​ប្រុស អា យុ ៥៣ ឆ្នាំ មុខរ​បេ លក់ដូរ រស់នៅ​ចំណុចកើតហេតុ​ខាងលើ ។​
​មូលហេតុ​នៃ​ការឆេះ​គឺ​ដោយសារ​ផ្ទុះ​អាគុយ​សាក​នៅក្រោម​ផ្ទះ​ហើយ​ទំនងជា​ទុស្សេ​។​ក្នុង​ហេតុការណ៍​នេះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​៕​មន​