សាខាកក្រកខេត្តបាត់ដំបងប្រ​គល់​​​អណ្តូងទឹកស្អាតប្រភេទអាហ្រ្វីដេហ​ចំនួន១ជូនប្រជាពលរដ្ឋចំនួន ២៦​​គ្រួសារ សម្រាប់ប្រើប្រាស់​

63
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកក្តកខេត្តនិងសហការី រួមជាមួយអនុសាខាស្រុកភ្នំព្រឹកបានអញ្ចើញទៅប្រគល់អណ្តូងទឹកស្អាតប្រភេទអាហ្រ្វីដេហចំនួន១ ជូនដល់ប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន ២៦គ្រួសារ (ស្មើនឹងមនុស្សរាយ១២៥នាក់) ក្នុងនោះក៍មានសិស្សានុសិស្សដែលមាបសាលានៅជាប់អណ្តូងនោះដែរប្រមាណ៣០០នាក់ (ស្រី១៥៥នាក់) ព្រមទាំងពុទ្ធបរិស័ទចំណុះសាលាឆទានស្ថិតក្នុងភូមិស្រះកំប៉ោកន ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោក បណ្ឌិត បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនផ្តាំផ្ញើសួរសុខទុក្ខដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំពុះ សម្អាតបរិស្ថាន បោសសម្អាតជុំវិញផ្ទះនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមប្រេីប្រាស់ទឹកដោយសន្សំសំចៃ ដោយសារតំបន់នេះអាចប្រឈមនឹងគ្រោះរាំងស្ងួត និងរួមគ្នាថែរក្សាសមិទ្ធផលអណ្តូងទឹកស្អាត ទាំងនេះឱ្យបានគង់វង្សយូរអង្វែងតទៅ។

ជាមួយគ្នានេះលោកបណ្ឌិត ប្រធានបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់បន្តខិតខំដាំដំណាំរួមផ្សំរយះពេលខ្លី បង្កបង្កើនផលកសិកម្មផ្សេងៗ ដោយប្រើប្រាស់ជីធម្ម
ជាតិជៀសវាងថ្នាំគីមីលើសកម្រិត។ត្រូវ ចូលរួមគោរពច្បាប់ចរាចណ៍ ជៀសឱ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទដើម្បីចូលរួមការពារសុខសន្តិភាព ស្ថិរភាព និងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការធ្វើឲ្យប្រសើរឡើងលើវិស័យប្រើប្រាស់ទឹកស្អាត និង ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ “ទឹកជាប្រភពនៃជីវិត” ។

ប្រជាពលរដ្ឋទាំងអស់ បានសំដែងនូវក្តីរំភើបរីករាយចំពោះថ្នាក់ដឹកនាំសាខាកាកបាទក្រ
ហមកម្ពុជាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរជួយដោះ
ស្រាយបញ្ហាទឹកស្អាត និងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជួបការលំបាក ដោយគ្មានការរើសអើងអ្វីឡើយ។

លោកបណ្ឌិតមានប្រសាសន៍ថាសាខាកក្រកខេត្តបា នសម្រេចផ្តល់អណ្តូងទឹកស្អាតបន្ថែមចំនួន២ទៀតតាមសំណូពររបស់អាជ្ញាធរឃុំដល់ប្រជាពលដែលជួបការខ្វះខាតទឹកប្រើប្រាស់និងបាននាំយកអំណោយមួយចំនួន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូល រួមក្នុងពិធីប្រគល់អណ្តូងនេះ ដោយម្នាក់ៗទទួលបាន សារុង១ ក្រមា១និងអាវយឺត១ផងដែរ៕B/