សាខាកាកបាទក្រហមកម្ពុជាបាត់ដំបងសហការជាមួយមន្ទីរសុខាភិ បាលខេត្តរៀបចំផ្សព្វផ្សាយពីស្ថានការណ៍វិវត្តន៍ថ្មីនៃជំងឺកូវីដ១៩ ជូនដល់ អាជ្ញាធរភូមិសង្កាត់និងប្រជាពលរដ្ឋ

58
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងមានវិធានការការពារជំងឺឆ្លងថ្មី ជំងឺកូវីដ១៩(Covid-19)នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាបាត់ដំបង បានសហកាជាមួយមន្ទីរសុខាភិបាលខេត្តបានរៀបចំផ្សព្វផ្សាយពីស្ថានការណ៍វិវត្តន៍ថ្មីនៃជំងឺកូវីដ១៩(Covid-19)ជូនដល់អាជ្ញាធរភូមិ សង្កាត់និងប្រជាពលរដ្ឋដែលជាពលករខ្មែរទើបមកពីប្រទេសថៃក្នុងបរិវេណសាលាបឋមសិក្សាតាព្រួចសង្កាត់ក្តុលដូនទាវក្រុងបាត់ដំបងក្រោមអធិបតីភាពលោក ឱសថបណ្ឌិត វឿង ប៊ុនរ៉េត អនុប្រធានគណៈកម្មាធិការសាខាតំណាងឯកលោកបណ្ឌិតប៊ុត គឹមស៊ានប្រធានគណៈកម្មាធិការសាខាខេត្តដោយមានការចូលរួមពី លោក លោកស្រីគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា មន្ត្រីមន្ទីរសុខភិបាល ក្រុមកាកបាទ
ក្រហមសង្កាត់ អ្នកស្មគ្រ័ចិត្ត ប្រជាពលរដ្ឋសរុប៤៤នាក់ ។

លោកវឿង ប៊ុនរ៉េតបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកបណ្ឌិតប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជូនដល់លោក លោកស្រីគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា មន្ត្រីមន្ទីរសុខភិបាល ក្រុមកាកបាទក្រហមសង្កាត់ អ្នកស្មគ្រ័ចិត្ត ប្រជាពលរដ្ឋបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរសុខាភិបាលខេត្ត មណ្ឌលសុខភាព រួមគ្នាទប់ស្កាត់បង្ការពីការឆ្លងជំងឺកូវីដ១៩ (Covid-19) និងផ្សព្វផ្សាយបន្តឲ្យបានកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋ គ្រប់ស្រទាប់ ពីវិធានការបង្ការពីការឆ្លងជំងឺកូវីដ១៩(Covid-19)តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

សូមបញ្ជាក់ថាវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) អនុវត្តដូចខាងក្រោម៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាតឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល។
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អកឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ។
៣.ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ។
៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់។
៥.បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ។
៦.ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ។ជាមួយនេះសាខាបានបន្តដឹកនាំអ្នកស្មគ្រ័ចិត្តចុះបិទខិតបណ្ណ័ផ្សព្វ ផ្សាយស្តីពីវិធានការទប់ស្កាត់បង្ការពីការឆ្លងជំងឺកូវីដ១៩(Covid-19)ទាំងតូចទាំងធំសរុបចំនួន២០០សន្លឹកនិងបានឧបត្ថម្ភដល់អ្មកចូលរួមក្នុងម្នាក់ៗក្រមា១ សាប៊ូដុសខ្លួន១ដុំ និងខិតប័ណ្ណមួយចំនួនផងដែរ៕/B