សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចុះផ្សព្វផ្សាយ ពីវិធានការទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19

73
ចែករម្លែក

ដោយះគ្រញូងៈបាត់ដំបង៖កាលពីរសៀលថ្ងៃទី២៥ខែមីនាឆ្នាំ២០២០ នៅក្នុងបរិវេណសាលាបឋមសិក្សាតាព្រួច​​ស្ថិតក្នុងសង្កាត់ក្តុលដូនទាវក្រុងបាត់ដំ
បង សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង​ សហការជាមួយមន្ទីរ​សុខាភិបាលខេត្ត​ បានចុះផ្សព្វផ្សាយពីស្ថានការណ៍វិវឌ្ឍន៍ថ្មីនៃជំងឺ Covid-19 និងវិធានការដើមកបីទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺដ៍កាចសាហាវនេះជូនដល់អាជ្ញាធរភូមិ សង្កាត់ និងប្រជាពលរដ្ឋដែលជាពលករខ្មែរទើបមកពីប្រទេសថៃ​វិលត្រឡប់មកស្រុកកំណើតវិញ។

ពីធីនេះដឹកនាំដោយលោកបណ្ឌិតវឿង ប៊ុនរ៉េត ប្រធាន មន្ទីរសុខាភិបាលខេត្ត​និងជាអនុប្រធានគណៈកម្មាធិការសាខា​ តំណាងលោកបណ្ឌិតប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្ត។

លោកវឿង ប៊ុនរ៉េត បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា ដើម្បីកាត់បន្ថយ​ហានិភ័យ​ពីការឆ្លងជំងឺCovid-19 យើងទាំងអស់គ្នាត្រូវនាំគ្នាអនុវត្តតាម​ការណែនាំដូចខាងក្រោម៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាតឬទឹកអាល់កុលលាងដៃ

២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ដោយប្រេីកែង​​ដៃ ឬក្រដាសអនា
ម័យខ្ទប់ច្រមុះរួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ

៣.ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានជំងឺគ្រុនក្ដៅ ក្អក ឬផ្ដាសាយ៤.ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់៥បរិភោគអាហារ​ដែលចម្អិនបានឆ្អិនល្អ

៤.ស្វាគមន៍គ្នាដោយសំពះ ជំនួសការចាប់ដៃ ហើយសម្រាប់ព័ត៌មាន​ បន្ថែម បើសិនជាបងប្អូនប្រជាពលរដ្ឋមានករណីសង្ស័យអំពីបញ្ហាសុខភាពចំពោះជំងឺផ្លូវ​ដង្ហើមសូមប្រញាប់ទំនាក់ទំនងភ្លាមទៅកាន់លេខទូរស័ព្ទ ១១៥
ដោយឥតគិតថ្លៃ ។
ជាមួយគ្នានេះដែរមន្ត្រីសាខាក៏បានបន្តដឹកនាំអ្នកស្ម័គ្រចិត្តចុះបិទខិត្តប័ណ្ណផ្សព្វផ្សាយស្តីពីវិធានការទប់ស្កាត់បង្ការពីការឆ្លងជំងឺ Covid-19 ទាំងតូចទាំងធំសរុបចំនួន២០០សន្លឹក​និងបានឧបត្ថម្ភដល់អ្នក​ចូលរួម៤៤នាក់ ក្នុង១នាក់ៗ ក្រមា១ សាប៊ូដុសខ្លួន១ដុំ និងខិត្តប័ណ្ណមួយចំនួនផង​ដែរ៕/Ha