សាខាកាកបាទក្រហមខេត្តបាត់​ដំបង ផ្សព្វផ្សាយទិវាពិភពលោក​ប្រយុទ្ធនឹជំងឺអេដស៍១ធ្នូឆ្នាំ២០១៩​​នៅសាកលវិទ្យាល័យ(UME)

108
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ នៅព្រឹកថ្ងៃ១២ ខែធ្នូ ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងសហការជាមួយក្រុមការងារឥស្សជនឆ្នើមថ្នាក់ជាតិកាកបាទក្រហមកម្ពុជាបានរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ ខែធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ “ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយក្នុងការទប់ស្កាត់ការរីករាលដាល​​នៃមេរោគអេដស៍ និងជំងឺអេដស៍”នៅសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME)ក្រោមអធិបតីភាពលោកងី សែត អនុប្រធាន គណៈកម្មាធិការសាខ តំណាងលោកបណ្ឌិតប៊ុត គឹមស៊ាន ប្រធាន គណៈកម្មាធិការសាខា លោកស្រីមុំ ចន្ទី ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិកាកបាទក្រហមកម្ពុជាដែលមានការចូលរួមពី សមាជិកគណៈ កម្មាធិការ សាខា មន្ត្រីមន្ទីរសុខាភិបាលខេត្ត ក្រុមប្រតិបត្តិសាខា លោកគ្រូអ្នកគ្រូទីប្រឹក្សា យុវជនកាកបាទក្រហមកម្ពុជា និងនិស្សិតសរុបជាង២៥០ នាក់។

លោក ងី សែត អនុប្រធានគណៈកម្មាធិការសាខាបានអានសារ លិខិត សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិតប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់ អាស៊ី-ប៉ាស៊ីហ្វិច ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជាក្នុងទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៍១ធ្នូឆ្នាំ២០១៩ដែលមានខ្លឹមសារសំខាន់ៗនិងបានផ្តល់អនុសាសន៍ទាំង៦ចំណុច។

ក្នុងឱកាសនោះដែរក៏មានមានកម្មវិធីសំណួរ និងចម្លើយស្ដីពីការឆ្លងរោគអេដស៍និងជំងឺអេដស៍និងវិធីបង្ការការពារទប់ស្កាត់នៃការឆ្លងរាលដាលមេរោគអេដស៍និងជំងឺអេដស៍ ដើម្បីទទួលរង្វាន់លើកទឹកចិត្តផងដែរ។ ជាមួយគ្នានេះក្រុមការងារបានចុះសួរសុខទុកនិងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះដោយជំងឺអេដស៍ចំនួន
៥គ្រួសារនៅតាមខ្នងផ្ទះនាសង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបង។ សម្ភារះដែលសាខាបាន
ឧបត្ថម្ភដល់អ្នកផ្ទុកមេរោគអេដស៍ចំនួន៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥ គីឡូក្រាម មី១កេស ទឹកសុទ្ធ វីឃែរ ចំណុះ២០លីត្រ១ធុង ត្រីខ១០កំប៉ុង មុង១ ភួយ១
ក្រមា១ សារុង១និងថវិកា៥ម៉ឺនរៀល៕B/