សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង ចែក​អំណោយ​ដល់​ប្អូន​ប្រជាពលរដ្ឋ ចាស់ជរា​ក្រីក្រ​១០០​គ្រួសារ​ក្នុង​ក្រុង​បាត់ដំបង​

865
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: បងប្អូន​ប្រជាពលរដ្ឋ​ជន​ចាស់ជរា​ស្ត្រី​មេម៉ាយ ដែល​ជីវភាព​ខ្វះខាត​ចំនួន ១០០​គ្រួសារ ក្នុង​ក្រុង​បាត់ដំបង​មកពី​សង្កាត់​ទួល​តា​ឯក ៥០​គ្រួសារ និង​សង្កាត់​អូរ​ចារ ៥០គ្រួសារ កាលពី​រសៀល​ថ្ងៃទី​១៣​ខែកញ្ញា​ឆ្នាំ​២០១៨ បានទទួល​អំណោយ​មនុស្ស​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដោយមាន​ការចូលរួម​ពី​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង និង​លោក​បណ្ឌិត ប៊ុត គឹមស៊ាន អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​។​

​សម្ភារៈ​ដែល​បាន​ចែកជូន​ក្នុង​ម្នាក់ៗ មាន​មុង​សុវត្ថិភាព​ចំនួន​១ ទឹកបរិសុទ្ធ We Care (​វី​ឃែ​រ​) ចំណុះ ១.៥​លីត្រ​ចំនួន​១​យួរ​(៦​ដប​). អាវយឺត​ចំនួន​១ និង​ថវិកា​ចំនួន ១​ម៉ឺន​រៀល​៕ ល​