សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​ចែក​អំណោយ​មនុស្សធម៌​នៅ​ស្រុក​ស្វាយជ្រំ​

362
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ​៖ ​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​កាក បាទ ក្រហមកម្ពុជា ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ពុធ ២​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ បាន​ចាត់​ឲ្យ​ក្រុមការងារ​សាខា​ដឹកនាំ​ដោយ លោកស្រី ពៅ សុភាព ហេ​រញ្ញឹក​គណៈកម្មាធិកា​រ​សាខា នាំយក​អំណោយ​មនុស្សធម៌​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ចាស់ជរា ៤ គ្រួសារ គ្រួសារ​មាន​ជីវភាព​ខ្វះខាត ១១ គ្រួសារ និង​ជនពិការ​មា្ន​ក់ មកពី ២ ឃុំ​ក្នុងស្រុក​ស្វាយជ្រំ គឺ​ឃុំ កំពង់ចំឡង ៦ គ្រួសារ ឃុំ​បាសាក់ ១០ គ្រួសារ សរុប ១៦ គ្រួសារ ។​

មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ​លោកស្រី ពៅ សុភាព បាន​នាំមក​នូវ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ ពិសេស​ចាស់ជរា​គ្មាន​ទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ជាដើម​ដែលជា​និច្ច​ជា​កាល​សម្តេច​តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់​បងប្អូន​គ្រប់ពេលវេលា ។​

អំណោយ​បាន​ចែកជូន​នៅពេលនេះ​ទាំង១៦គ្រួសារ ក្នុង១គ្រួសារ​ទទួលបាន អង្ករ៣០ គ​.​ក្រ មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ៦ដប កន្ទេល​បត់១ ឃី​ត១កញ្ចប់ (​ភួយ មុង សារុង ក្រមា​) អាវយឺត១ និង​ថវិកា៥០,០០០រៀល។ ដោយឡែក​ស្ត្រី​ពិការ​ម្នាក់​ទទួល​បាន​បន្ថែមរ​ទេះ​ជនពិការ១ និង​ធុង​ទឹក​ជ័រ១៕B/

#