សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង នាំយក​អំណោយ​មនុស្សធម៌ ផ្តល់ជូន​ចាស់ជរា​គ្មាន​ទីពឹង១គ្រួសារ​នៅ​ស្រុក​រមាសហែក

256
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ​៖ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ប្រចាំថ្ងៃ នៅថ្ងៃ​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ក្រុមការងារសាខាកាកបាទ ក្រហមកម្ពុជា​ខេត្តស្វាយរៀង ដឹកនាំ​ដោយ​លោកស្រី ដួង វណ្ណា អនុប្រធាន​កិ​ត្ត​យស​សាខា បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខាទៅសួរសុខទុក្ខ និង​ផ្តល់​អំណោយ​ដល់ លោកយាយ ប៉ែន ផាន ហៅ​យាយ​ពុ​យ អាយុ៨១ឆ្នាំ នៅ​ភូមិ​តា​ភ ឃុំ​ច​ន្ត្រី ស្រុក​រមាសហែក ស្ថានភាព​គ្រួសារ រស់នៅ​ម្នាក់ឯង​មិនដែល​មាន​បី្ត គ្មាន​បងប្អូន​ទេ​មានតែ​ព្រះគ្រូ​ចៅអធិការ​វត្ត​ច​ន្ត្រី ញាតិ​ជិតខាង និង​អាជ្ញាធរ​ជួយ​ថែរក្សា និង​ទំនុក​បម្រុងពីមុន​មាន​ជីវភាព​រស់នៅ​សមរម្យ​តែ​មកដល់​បច្ចុប្បន្ន​ វ័យ​កាន់តែ​ចាស់​ពេលខ្លះ​វង្វេង​ដើរចោល​ផ្ទះ​បាន​ព្រះសង្ឃ និងអ្នកជិតខាង​ជួយ​យកមក​ផ្ទះ​វិញ​តែ​នៅពេលនេះ​មាន​ជីវភាព​លំបាក។

​ក្នុងឱកាស​នោះ លោកស្រី ដួង វណ្ណា បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខ​ទូ​ក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ច​ជា​កាល​សម្តេច​តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់ ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ពិសេស​ចាស់ជរា​គ្មាន​ទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ជាដើម។

លោកស្រី​បាន​បញ្ជាក់ថា ជាការ​ពិតណាស់​អំណោយ​មនុស្សធម៌​នៅថ្ងៃនេះ គឺមាន​ចំនួន​តិចតួច ពិតមែន​មិនអាច​បំពេញ​តាម​តម្រូវការ​របស់​បងប្អូន​បានយូរ​អង្វែង​នោះទេ ប៉ុន្តែ​ក៏​ជា​ចំណែក​មួយ​សម្រាប់​ជួយ​ដោះស្រាយ និង​ទ្រទ្រង់​ជីវភាព​របស់​បងប្អូន​បាន​មួយ​កម្រិត និង​ជាការ​លើកទឹកចិត្ត​គ្រួសារ​បងប្អូន​រងគ្រោះ ក្រីក្រ​គ្មាន​ទីពឹង ចាស់ជរា និង​មាន​ជំងឺ​ប្រចាំកាយ ឲ្យ​មាន​កម្លាំងចិត្ត​ឡើងវិញ កុំ​ឲ្យ​តក់​ស្ល​ត់​នូវ​អ្វីដែល​បានកើត​ឡើង ហើយ​ប្ដូរ​មកវិញ​នូវ​ការខិតខំ​ប្រឹងប្រែង ពុះពារ តស៊ូ​គ្រប់​ឧបសគ្គតទៅទៀត។

​លោកស្រី​ក៍បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ថែរក្សា​សុខភាព មាន​អនាម័យ​ល្អ​ក្នុង​ការរស់នៅ បិទ​ទូរទស្សន៍ ទូរស័ព្ទ ពេល​មាន​ភ្លៀង​ផ្គរ មើលថែទាំ​កូនចៅ​កុំឱ្យ​លេង​ទឹក ប្រុងប្រយ័ត្ន​អគ្គីភ័យ និង​ជាពិសេស​ត្រូវ​ណែនាំ​កូនចៅ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ និង​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន។

អំណោយ​បាន​ផ្តល់ជូន មានអង្ករ៥០គីឡូក្រាម កៅស៊ូ​តង់១ ធុង​ទឹក​ជ័រ១ មី១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ៦ដប កន្ទេល​បត់១ ឃី​ត១កញ្ចប់ (​ភួយ មុង សារុង ក្រមា​) និង​ថវិកា ៥០០,០០០ រៀល។ ហើយ​អំណោយ​ទាំងនេះ​លោកស្រី​បាន​ឯកភាព​ឲ្យ​ផ្ញើទុក​នៅ​វត្ត​ច​ន្ត្រី ដើម្បី​ងាយស្រួល​ដល់​យាយជី​ចំអិន​យកទៅ​ឲ្យ​គាត់។ ​ឧបត្ថម្ភ​ដល់​អ្នក​​ជិតខាង២នាក់ ដែល​ជួយ​ថែរក្សា​គាត់​ថវិកា១០០,០០០រៀល ក្នុងឱកាស​នោះដែរ​លោកស្រី​និង​សហការី​បាន​ឧបត្ថម្ភ​ថវិកា៣២០,០០០រៀល ដល់​សមាគមន៍​ជួយ​ជនក្រីក្រ​ពេល​មាន​ជម្ងឺ និង​បាន​ប្រគេនបច្ច័យទេយ្យទាន​ដល់​ព្រ​សង្ឃ​នៅ​វត្ត​ច​ន្ត្រី​ក្នុង​ថ្ងៃ​ឆ្លងបុណ្យ​ចូលឆ្នាំថ្មី​នេះដែរ៕B/

#