សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​នាំ​អំណោយ​ទៅ​ចូល​បុណ្យសព​អ្នកស្ម័គ្រចិត្ត​ម្នាក់​

471
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង ៖ ​នៅ​រសៀល​ថ្ងៃទី២៣ ​ខែមិថុនា ឆ្នាំ​២០១៩ លោក​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​បាន​ចាត់ឲ្យ​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ដឹកនាំ​ដោយ​លោក​ កង ប៊​ន អនុ​ប្រធាន ប្រចាំការ សាខា និង​សហការី​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ និង​នាំយក​បច្ច័យគ្រឿងឧបភោគ​-​បរិភោគ ទៅ​ចូលរួម​បុណ្យសព លោកស្រី​ណង វណ្ណា​អាយុ​៥០​ឆ្នាំ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​កាកបាទក្រហមកម្ពុជា​ដែល​ទទួល​មរណ​ភាព​កាលពី​ថ្ងៃ​២២​ ខែមិថុនា​ ឆ្នាំ​២០១៩ ​វេលា​ម៉ោង​១២:​០០​នាទី ដោយ​គាំង​បេះ​ដួង​ស្ថិតនៅ​ភូមិ​តា​ព្រួច​សង្កាត់​ក្តុល ដូនទាវ ក្រុង​បាត់ដំបង ។​

លោក ​កង ប៊​ន ​ប្រធាន​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​សព ដែល​បាន​បាត់បង់ មាតា សាច់ញាតិ​ជាទី​ស្រឡាញ់ ធ្លាប់បាន​លះបង់​កម្លាំងកាយ​-​ចិត្ត​បម្រើ​ការងារ​សង្គម​និង​មនុស្សធម៌​ជាមួយ​សាខា​កាកបាទ​ក្រហម​កម្ពុជា​អស់​រយៈពេល​កន្លងមក​រហូត​ដល់​ទទួលមរណភាព និង​សូម​ឧទ្ទិស​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​លោកស្រី ​ណង វណ្ណា បាន​ទៅ​កាន់​សុគតិភព កុំបី​ឃ្លៀង ឃ្លាត​ឡើយ​។​

អំណោយ​ដែល​ផ្តល់ជូន​ក្រុមគ្រួសារ​សព​រួមមាន​អង្ករ និង​គ្រឿង​ឧបភោគបរិភោគ​មួយ​
ចំនួន​៕B/