សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ផ្ដល់​អង្ករ​៦​តោន​និង​គ្រឿងឧបភោគ​បរិភោគ​ជូន​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​

647
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃអាទិត្យ​ទី​៧​ខែកក្កដា​ឆ្នាំ​២០១៩​បាន​ចាត់​ឱ្យ​មន្ត្រី​សាខា​ដែលមាន​លោក​ជិន​ប៊ុនធឿន​នាយករង​រដ្ឋបាល​នាំយក​គ្រឿងឧបភោគ​បរិភោគ​ប្រគ​ល់​ជូន​ដល់​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ ស្ថិតនៅ​សង្កាត់​ឃ្មួញ ខណ្ឌ សែន​សុខ ។​

គ្រឿងឧបភោគ​បរិភោគ​ប្រគល់​ដែល​បាន​ប្រគល់ជូន​រួមមាន ៖ អង្ករ ៦​តោន មី ៣៩ កេះ ត្រីខកំប៉ុង ៤​កេះ​ធំ​ទឹកដោះគោ​៨០០​កំប៉ុង​។​ក្នុងឱកាស​នោះ​លោក​ជិន​ប៊ុនធឿន​បាន​ពាំ​នាំនូវ​បណ្តាំ​សួរសុខទុក្ខ ពី​លោក​ឃួ​ង​ស្រេង​ជាមួយនឹង​ការណែនាំ​ដល់​យុវជន​ឱ្យ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន។​

​ទទួល​ការអប់រំ​ចំណេះ​ជំនាញ​ផ្សេងៗ​ដើម្បី​បាន​ចូលរួម​បំរើ​សង្គម និង​ក្លាយ​ខ្លួ​ជា​ពលរដ្ឋ​ល្អ​នា​ថ្ងៃ​អនាគត​។​​ក្នុងឱកាស​នោះដែរ យុវជន​ជា​ជនរងគ្រោះ​ទាំងអស់​ក៏បាន​ប្តេជ្ញា និង​តាំងចិត្ត​ឈប់​សេព​គ្រឿងញៀន ពេលដែល​ចាកចេញ​ទៅ​លំនៅស្ថាន​វិញ​។​

លោកស្រី​មុំ​ចាន់​ដា​នី​ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ​។​ជា​ប្រធាន​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​ក្នុងនាម​យុវជន​រងគ្រោះ​ទាំងអស់​សម្តែង​នូវ​ទឹកចិត្ត​ត្រេកអរ​ជាខ្លាំង​និង​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​និង​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​។​

សម្តេច​ទាំង​ទ្វេរ​តែងតែ​យកចិត្តទុកដាក់​គិតគូ​ពី​សុខទុក្ខ​ផ្គត់ផ្គង់​ទំនុកបំរុង​ជាពិសេស​ការ​ផ្តល់ឱកាស​ដល់​កូនៗ​ចៅៗ​ឱ្យ​បានទទួល​ការអប់រំ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ​ថ្មីៗ​បន្ថែម​។​ដើម្បី​បាន​ក្លាយខ្លួនជា​ពលរដ្ឋ​ល្អ​ប្រកបមុខរបរ​ទៅតាម​ជំនាញ​នីមួយៗ ដែល​ជួយ​លើក​កំពស់​ជីវភាព​គ្រួសារ និង​សង្គមជាតិ​ទាំងមូល​៕S/​