សាខា​កាកបាទក្រហមកម្ពុជា​យ​ក​អំណោយ​ផ្តល់​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​១៣​គ្រួសារ​

380
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​រ៉ាត់​សោភា​អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​កាលពី​នៅ​រសៀល​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៩​បាន​នាំយក​អំណោយ​ទៅ​ផ្តល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​១៣​គ្រួសារ​។​

ក្នុងនោះ​ផ្ទះ​រលំ​៤​ខ្នង​ស្មើ​៤​គ្រួសារ​របើក​ដំបូលផ្ទះ​ចំនួន​៩​ខ្នង​ស្មើ​៩​គ្រួសារ​ស្ថិតនៅ​ភូមិ​ពោធិ៍​ឃុំ​ពោធិ៍​ស្រុ​ត្បែងមានជ័យ​ខេត្តព្រះវិហារ​កាលពី​យប់​ថ្ងៃទី​១៦​ខែកក្កដា ឆ្នាំ​២០១៩​កន្លងទៅ ។​​លោក​រ៉ាត់​សោភា​អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​បាន​ចូលរួម​សោកស្តាយ​ចំពោះ​ឧបទ្ទវ​ហេតុដែល​បានកើត​ឡើង​បណ្តាលឱ្យ​រលំ​ផ្ទះ​របើក​ដំបូលផ្ទះ​និង​ខូចខាត​ទ្រព្យសម្បត្តិ​ផ្ទះសម្បែង​នាពេលនេះ​។

​លោក​បាន​ផ្តាំផ្ញើ​សូមឱ្យ​មានការ​ប្រុងប្រយ័ត្ន​នៅពេល​ភ្លៀង​ត្រូវ​បិទ​ទូរស័ព្ទ ការពារ​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​។​​សម្ភារៈ​ផ្តល់ជូន​ក្នុង​១​គ្រួសាៗ​រួម មាន​៖ អង្ករ​២៥ គីឡូ មី​១ កេស ត្រីខ ១ យួរ ទឹក​ស៊ី​អី​វ​១​យួរ អាហារ​បំប៉ន​១០ កញ្ចប់ អាវយឺត​៥ និង​ថវិកា​មួយចំនួន ចំណែក​អ្នក​រលំ​ផ្ទះ​៤ គ្រួសារ​ថែម​ជូន សារុង​១ ក្រមា​១ មុង​១ ភួយ​១ និង​តង់​១៕S/​