សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​ធ្វើ​ពី​ធី​ចេញ​លទ្ធផល​ឆ្នោតវត្ថុ​អនុស្សាវរីយ៍​លើក​ទី​២៤

163
ចែករម្លែក

វ៉ៃ​កូ​/​ស្វាយរៀងៈ​កាលពី​រសៀល​ថ្ងៃទី​៨​ខែតុលា​ឆ្នាំ​២០១៩​នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​បានធ្វើ​ពិធី​ចេញ​លទ្ធផល​ឆ្នោតវត្ថុ​អនុស្សាវរីយ៍​លើក​ទី​២៤​។​ក្នុង​គោលបំណង​ដើម្បីរ​កនូវ​ប្រភពធនធាន​សម្រាប់​ទ្រទ្រង់​នូវ​សកម្មភាព​មនុស្សធម៌​សម្រាប់​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​ផ្សេងៗ​។​ដើម្បី​ផ្សងសំណាង​ត្រូវ​រង្វាន់​បាន​តាមរយៈ​ការ​ជាវ​សន្លឹកឆ្នោត​។​ពេល​នៃ​ការលក់​សន្លឹកឆ្នោត​មាន​រយៈពេល​៣០​ថ្ងៃ​តាម​ការបែងចែក​ទៅតាម​ស្រុក​ក្រុង​។​
ពិធី​នេះ​បានការ​អញ្ជើញ​ចូលរួម​ពី​លោក​ឥន​ទឹម​សមាជិក​គណៈកម្មាធិការ​សាខា​ព្រមទាំង​លោក​លោកស្រី​តាម​មន្ទីរ​នានា​ជុំវិញ​ខេត្ត និង ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ។​មុន​ចេញ​លទ្ធផល​ឆ្នោត​លោក ឥន​ទឹម​បាន​មានប្រសាសន៍ថា​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​កន្លងទៅនេះ​ជា​លើក​ទី​២៤​ហើយ​ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​បាន​ដំណើរ​ការចេញ​លទ្ធផល​ឆ្នោតវត្ថុ​អនុស្សាវរីយ៍​។​

​ជា​លទ្ធផល​ប្រយោជន៍រ​ង្វាន់​ត្រូវបាន​ទៅលើ​អតិថិជន​មានសំណាង​និង​ថវិកា​ដែល​ទទួលបាន​ពី​សេវាកម្ម​នេះ​សម្រាប់​ផ្តល់​ជូនទៅ​អនុសាខា​ទាំង​៨​ក្រុង​ស្រុក​ដើម្បី​ប្រើប្រាស់​ក្នុងការ​ឆ្លើយតប​ដល់​ជនរងគ្រោះ​មហន្តរាយ​នៅតាម​សហគមន៍​របស់ខ្លួន ។​

រង្វាន់​ធំ​រថយន្ត NISSAN FROTIER ស៊េរី ២០០៥ បាន​ទៅលើ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយទាប ម៉ូតូ HONDA WAVE 100 ស៊េរី ២០១៩ បាន​ទៅលើ​ប្រជាពលរដ្ឋ​នៅ​ស្រុក​រមាសហែក ១ គ្រឿង ស្វាយទាប ១ គ្រឿង ស្វាយជ្រំ ១ គ្រឿង ចន្ទ្រា​១​គ្រឿង​និង​នៅ​មន្ទីរ​ទេសចរណ៍​១​គ្រឿង​និង​រង្វាន់​មួយចំនួនទៀត​ត្រូវ​បានមក​បើក​ជា​បន្តបន្ទាប់ នៅ​សាខា ៕S/​