សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​អ្នក ស្ម័គ្រចិត្ត ៥ ធ្នូ២០១៩ ក្រោម​ប្រធានបទ ស្ម័គ្រចិត្ត​ដើម្បី​អនាគត​ប្រកបដោយ​បរិ​យា​ប័ន្ន​

158
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ ៖ ​នា​ព្រឹក​ថ្ងៃទី​៥ ​ខែធ្នូ ​ឆ្នាំ​២០១៩ ​សាខា​កាកបាទក្រហម​ខេ​ត្ក​កំពង់ស្ពឺ​ប្រារព្ធ​ទិវា​អន្តជាតិ​នៃ​អ្នកស្ម័គ្រចិត្ត​៥​ធ្នូ​ឆ្នាំ​២០១៩​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោកស្រី ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការ​ស្តីទី កាកបាទក្រហមកម្ពុជា លោក ឃួន ណាត អនុប្រធាន​កិត្តិយស​សាខា និង​ថ្នាក់ដឹកនាំ​-​មន្ត្រី សាខា ក​ក្រក ខេត្តកំពង់ស្ពឺ អនុសាខា ក​ក្រក ស្រុក​គងពិសី និង​ស្រុក​បរសេដ្ឋ ព្រមទាំង មន្ត្រី​ទីស្នាក់ការ​កណ្ដាល អ្នកស្ម័គ្រចិត្ត និង​យុវជន ក​ក្រក សរុប​ប្រមាណ ២៧០​នាក់​។

លោកស្រី​អគ្គលេខាធិការ​ស្តីទី បាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ នឹករលឹក ថ្លែងអំណរគុណ និង​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កម្លាំង​ឈានមុខ​របស់ អ្នកស្ម័គ្រចិត្ត​ទាំងអស់ ដែល​បាន បរិច្ចាគ ធនធាន ពេលវេលា កម្លាំងកាយ​-​ចិត្ត​ចេញពី​បេះដូង​មនុស្សធម៌​សុទ្ធសាធ ក្នុងការ​ចូលរួមចំណែក​ជួយ​ដល់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ​បំផុត នៅក្នុង​សហគមន៍ និង​នៅតាម​គ្រឹះស្ថានសិក្សា​នានា ។​

លោកស្រី​បាន​បន្តថា​ជាមួយគ្នានេះ បាន​គូសបញ្ជាក់​ពី គុណ​តម្លៃ​នៃ​ការងារ​ស្ម័គ្រចិត្ត ហេ​ី​យ​ដែល ទិវា​អន្តរជាតិ នៃ​អ្នកស្ម័គ្រចិត្ត គឺជា​ការលើកកម្ពស់​កា​រ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ក្នុង​ការងារ​មនុស្សធម៌​របស់​ចលនា​អន្ដរជាតិ​កាកបាទក្រហម និង អឌ្ឍចន្ទ​ក្រហម ដែលមាន​អ្នកស្ម័គ្រចិត្ត​ជាង ១២​លាន​នាក់ ជា​ឆ្អឹងខ្នង​របស់​ចលនា និង​ជា​កម្លាំង​ប្រតិបត្តិ​ករ មនុស្សធម៌​ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​។ ជាក់ស្តែង កាកបាទក្រហមកម្ពុជា បាន​ពង្រឹង និង​ពង្រីក​កម្លាំង​អ្នកស្ម័គ្រចិត្ត​បាន​រហូត​ដល់​ជាង ៤​ម៉ឺន​នាក់​នៅ​ទូទាំងប្រទេស ដែល​សុទ្ធតែជា​កម្លាំង​មិនអាច​ខ្វះ​បាន ក្នុង​ការផ្តល់​ក្តីសង្ឃឹម និង​ភាពកក់ក្តៅ​ដល់​អ្នក​ងាយ​រងគ្រោះ​បំផុត បាន​ទាន់ពេលវេលា និង​គ្រប់​ទីកន្លែង​។​

​តំណាង អ្នកស្ម័គ្រចិត្ត ២​នាក់ និង​យុ​វជនក​ក្រក ៣​នាក់ បាន​ថ្លែង​ចំណាប់អារម្មណ៍ និង​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ បំពេញ​តួនាទី​ជា​កម្លាំង​ឈានមុខ ដេ​ី​ម្បី​ដឹង​ពី​ស្ថានភាព រស់នៅ របស់ ប្រជាពលរដ្ឋ ដែល​ត្រូវការ​ឱ្យជួយ​សម្រាល​ការ លំបាក ពី​កាកបាទក្រហមកម្ពុជា​។

​ដើម្បី​លើកទឹកចិត្ត​ដល់​អ្នកស្ម័គ្រចិត្ត​ដែល​ចូលរួម​ក្នុងឱកាស​នោះ កាកបាទក្រហមកម្ពុជា បានផ្ដល់​ជូន​នូវ​បណ្ណ​សរសើរ និង​ថវិកា​ម្នាក់ៗ​ចំនួន ៥០,០០០​រៀល​។ ដោយឡែក សាខា ក​ក្រក ខេត្តកំពង់ស្ពឺ បាន​ឧបត្ថម្ភ​បន្ថែម ម្នាក់ៗ​ទទួលបាន សារុង ១ និង​ថវិកា ២​ម៉ឺន​រៀល ។ ចំពោះ​យុវជន ក​ក្រក ទទួលបាន​សៀវភៅ​បន្ថែម នូវ ២​ក្បាល និង​បិ​ក ១​ដេី​ម​៕​B/