សាខា​កាកបាទក្រហម​ខេត្តកំពត​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ស​ម្រា​ប់​សកម្មភាព​មនុស្ស​ធម៌​

459
ចែករម្លែក
  • 10
    Shares

​ដោយ​៖​បូកគោ​/​កំ​ពតៈ​កាកបាទក្រហមកម្ពុជា​សាខា​ខេត្តកំពត​បាន​បំពេញការងារ​មនុស្សធម៌​ជាច្រើន​នា​ឆ្នាំកន្លងមក ដើម្បី​ឆ្លើយតប​ចំពោះ​តម្រូវការ ក្តី​លំបាក និង​ភាពខ្វះខាត​របស់​ប្រជាពលរដ្ឋ​រងគ្រោះ ព្រមទាំង​ជន​ងាយ​រងគ្រោះ​ទាំងឡាយ​។​

​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨​និង​លើក​ទិសដៅ​អនុវត្ត​ឆ្នាំ​២០១៩​លោក​ជាវ​តា​យ​អភិបាលខេត្ត​និង​ជា​ប្រធានកិត្តិយស​កាកបាទក្រហម​កម្ពុជា​សាខា​ខេត្តកំពត​បាន​មានប្រសាសន៍ថា​កន្លងមក​កាកបាទក្រហមកម្ពុជា​សាខា​ខេត្តកំពត​បាន​បំពេញការងារ​មនុស្សធម៌​ជាច្រើន​ដើម្បី​ឆ្លើយតប​ចំពោះ​តម្រូវការ​ក្តី​លំបាក​និង​ភាពខ្វះខាត​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ព្រមទាំង​ជន​ងាយ​រងគ្រោះ​ទាំងឡាយ​។​

​ក្នុងនាម​អាជ្ញាធរខេត្ត​លោក​សូម​កោតសរសើរ​និង​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​និង​សមាជិក​សមាជិកា​គ្រប់លំដាប់​ថ្នាក់​ដែល​បាន​យកចិត្តទុកដាក់​ក្នុង​សកម្មភាព​មនុស្សធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​និង​ជន​ងាយ​រងគ្រោះ​ប្រកបដោយ​លទ្ធផល​ល្អប្រសើរ​។​

​លោក​ប្រធានកិត្តិយស​បាន​ក្រើនរំលឹក​ផងដែរ​ថា​សាខា​កាកបាទក្រហម​ខេត្ត​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត​សម្រាប់​សកម្មភាព​មនុស្ស​ធម៌​ក្នុង​ខេត្ត​ដើម្បី​ឆ្លើយតប​ឱ្យទាន់​ពេលវេលា​ជូន​ដល់​ពលរដ្ឋ​រងគ្រោះ​និង​ជន​ងាយ​រងគ្រោះ​ដោយ​ផ្អែកលើ​គោលការណ៍​គ្រឹះ​ទាំង​ប្រាំពីរ​របស់​កាកបាទក្រហម​កម្ពុជា​៕S/​