សាខា​កាកបាទក្រហម​ខេត្តបាត់ដំបង នាំយក​អំណោយ​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន​១២ គ្រួសារ​

489
ចែករម្លែក

​ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០១៩ សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដឹកនាំ​ដោយ​លោក ប៊ុត គឹមស៊ាន ប្រធាគ​ណៈ​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហម​ខត្ត និង​ក្រុមការងារ​មួយចំនួន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ទៅជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន​១២​គ្រួសារ ដែល​រងគ្រោះ​កាលពី​រសៀល​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩ នៅ​ភូមិ​កកោះ​ស្រុក​មោង​ឬ​ស្សី និង​ភូមិ​ប្រឡាយ​១៨​ឃុំ​ស្តុក​ប្រវឹក​ស្រុក​រុក្ខ​គី​រី​។​

​នៅក្នុង​របាយការណ៍រ​បស់​សាខា​កាកបាទក្រហម​ស្រុក បាន​រាយការណ៍​ថា ខ្យល់ក​ន្រា​ក់​ធ្វើ​រលំ​ផ្ទះ​ទាំងស្រុង​៣​គ្រួសារ និង​របើក​ដំបូល​៩​គ្រួសារ​។​

​លោក ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​មានប្រសាសន៍​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​លោក​សន្តិ​បណ្ឌិត​សុខ ផល ប្រធានកិត្តិយស​សាខា ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​

​លោក​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រ​យ​ត្ន័​ចំពោះ​អាកាសធាតុ អគ្គិភ័យ និង​ពេលធ្វើ​ផ្ទះ​សូម​ធ្វើ​គ្រឹះ​ឲ្យ​បាន​រឹងមាំ ចូល​ដាំ​ដើ​ឈើ ដំណាំ​ហូប​ផ្លែ​ឲ្យ​ច្រើន ពិសេស​នៅ​ជុំវិញ​ផ្ទះ​ត្រូវ​សម្អាត​បរិស្ថាន​អនាម័យ​ឲ្យ​បាន​ស្អាត​ល្អ និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។

​អំណោយ​មនុស្សធម៌​ដែល​បាន​នាំយកមក​ចែកជូន​បង​ប្អូន​រងគ្រោះ​ទាំង​១២​គ្រួសារ នាពេលនេះ មាន​ចំនួន​តិចតួច​ក្ដី មិន​សមល្មម​នឹង​ការខាតបង់​របស់​ក្រុមគ្រួសារ តែ​ក៏​អាចជួយ​សម្រាល​ទុក្ខលំបាក​បាន​មួយកម្រិត ហើយក៏​ជាការ​បង្ហាញ​នូវ​ការយកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប​ពី​សំណាក់​ថ្នាក់ដឹកនាំ ពិសេស​គឺ​កាកបាទក្រហមកម្ពុជា​ដែលមាន​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ជា​ប្រធាន​។ សម្ភារៈ​ត្រូវ​ផ្តល់ជូន​គ្រួសារ​ក្នុង​០១​គ្រួសារៗ​ទទួល​អំណោយ​បានរួម​មាន​៖ ១,​អង្ករ ២៥​គី​​ឡូ​ក្រាម ២​ទឹកបរិសុទ្ធ​វិ​ឃែ​រ​ចំណុះ​២០​លីត្រ ១​ធុង ៣​ទឹកស៊ីអ៊ីវ​១​យូរ ៤​ទឹកត្រី​១​យូរ​៥​ត្រីខ​១០​កំប៉ុង ៦​ក្រណាត់ស​១​ដុំ និង​៧​ថវិកា​២០,០០០​រៀល​។ ដោយឡែក​គ្រួសារ​រងគ្រោះ​ធ្ងន់​ចំនួន​៣​គ្រួសារ​បន្ថែម សំពត់​តង​១ និង​ថវិកា​៣​ម៉ឺន​រៀល​ផងដែរ​។​

​សូមបញ្ជាក់ថា សំពត់​តង់​ជា​អំណោយ​របស់​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ តាមរយៈ​លេខា​ដ្ឋា​ន​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តបាត់ដំបង ស​ង្ក័​សី​អំណោយ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ស្រុក​រុក្ខ​គី​រី​៕ ល​