សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ​ផ្តល់​អំណ​យ​ដល់​ទុព្វល​ជន​មួយចំនួន

316
ចែករម្លែក

ដោយ:ប​.​ជ័យ/បន្ទាយមានជ័យ ៖ សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ​ផ្តល់​អំណ​យ​ដល់​ទុព្វល​ជន​មួយចំនួន​រសៀល​ថ្ងៃទី​៤ ​ខែកក្កដា ​ឆ្នាំ​២០១៩ បាន​នាំយក​អំណោយ​មនុស្សធម៌​មក​ផ្តល់ជូន​ដល់​យុវជន​ម្នាក់ ​ដែល​រស់នៅ​ជាមួយ​មេរោក​អេដស៍​រស់នៅ​ភូមិ​៣ សង្កាត់ព្រះ​ពន្លា ​ក្រុង​សិរីសោភ័ណ​ ផ្ទុក​ដេក​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​សិរីសោភ័ណ​។

លោក​ស្រី ឆាន់ ចាន់​សោភា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហម​ខេត្ត​មានប្រសាសន៍ថា តាមរយៈ​ការងារ​មនុស្សធម៌​សាខា​កាកបាទក្រហម ​តែងតែ​ផ្តល់​ការគាំទ្រ​ជាប្រចាំ ទៅលើ​អ្នករងគ្រោះ ដោយសារ​មេរោគ​អរ​ដស៍​នូវ​ការផ្តល់​ផ្គត់ផ្គង់​ជា​ស្បៀង ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​បាន​មួយគ្រា​ផងដែរ​។​

លោកស្រី​វក៍​បានធ្វើ​ការអំពាវនាវ សូម​ឲ្យ​បងប្អូន​ជន​ទាំងឡាយ​ត្រូវ​បង្ការ​ការចម្លង​ថ្មី​នៃ​មេរោគ​អេស​ដ៍ ដើម្បី​បង្ការ​ខ្លួន​យើង គ្រួសារ​យើង សហគមន៍​យើង និង​សង្គម​យើង ។

នា​រសៀល​ថ្ងៃ​ដដែល​នេះ​ផងដែរ សាខា​កាកបាទក្រហម​ខេត្ត បាន​ចុះសួរសុខទុក្ខ ដល់​ប្រជាពលរដ្ឋ​ទីទាល់ក្រ នឹងមាន​ជំងឺ​ប្រចាំកាយ ឈ្មោះ ងួន សារិន នៅ​ភូមិ១ សង្កាត់​ព្រះ​ពន្លា និង​មួយ​គ្រួសារ​ទៀត រស់នៅ​ភូមិ កំពង់ស្វាយ សង្កាត់ កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ប្រពន្ធ​ឈ្នោះ ខន សុភា ប្តី​ឈ្នោះ ឃឹម វ៉ា​រី ជីវភាព​ទីទាល់ក្រ មាន​ជំងឺ​ប្រចាំកា យ​ទាំង​ប្តី ទាំង​ប្រពន្ធ​។

ដោយមាន​ការផ្តល់​ព័ត៌មាន​ពី​អាជ្ញាធរ​ដល់​សាខា​កាកបាទក្រហម​ខេត្ត ក៍បាន​នាំយក​សម្ភារៈ​អំណោយ​មនុស្សធម៌ មក​ផ្តល់ជូន​ជាបន្ទាន់​ដល់ផ្ទះ ដោយ​មួយ​គ្រួសារៗ ទទួលបាន អង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខ ១ យួរ មុង សារុង ភួយ ក្រមា ទឹកដោះគោឆៅ ទឹកដោះគោ​បំប៉ន​សុខភាព និង​ថវិកា​មួយចំនួន បង្គន់​អនាម័យ​ចល័ត ១ រទេះ​ជនពិការ ១ ( សំរាប់​គ្រួសារ​ពិការ )៕B/