សាខា​កាកបាទក្រហម​ខេត្តសៀមរាប​នាំយក​អំណោយ​សង្គ្រោះបន្ទាន់​ជូន​ដល់​៦​គ្រួសារ​

69
ចែករម្លែក

ដោយ​បាយ័ន​/​ខេត្តសៀមរាប​៖​កាលពី​រសៀល​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០២០​នេះ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​ដឹកនាំ​ដោយ​លោក​ចៅ​ម៉ៅ​មុន្នី​សមាជិក​គណៈកម្មាធិការ​សាខា​និង​សហការី​បាន​នាំយក​អំណោយ​មនុស្សធម៌​ជូន​ដល់​គ្រួសារ​ចំនួន​៦​គ្រួសារ​។​

​ក្រុមគ្រួសារ​ដែល​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​នេះដែរ​មាន​៣​គ្រួសារ​មកពី​ឃុំ​ស្រែ​ណូយ​និង​ឃុំ​ល្វា​ក្រាំង​ចំនួន​៣​គ្រួសារ​ស្ថិតនៅ​ក្នុងស្រុក​វ៉ារិន​ដែល​លំនៅដ្ឋាន​បាន​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ក្នុងនោះ​រលំ​ផ្ទះ​១​ខ្នង និង​របើក​ដំបូល​ចំនួន​៥​ខ្នង កាលពី​ថ្ងៃទី​១៤ ខែមីនា​ឆ្នាំ​២០២០ ។

​អំណោយ​មនុស្សធម៌​ដែល​បាន​ផ្ដល់ជូន​នាពេលនោះ គឺ​គ្រួសារ​រលំ​ផ្ទះ ទទួលបាន​មុង​១ , ភួយ​១,​សារុង​១ ,​ក្រមា​១​អាវយឺត​២,​កន្ទេល​១,​មី​១​កេស​,​ត្រីខ​១​យួរ​,​អង្ករ​៣០​គីឡូក្រាម​,​ស័ង្កសី​១៦​សន្លឹក​និង​ថវិកា​២០​ម៉ឺន​រៀល​។​សម្រាប់​គ្រួសារ​របើក​ដំបូល​ក្នុង​មួយ​គ្រួសារ​ទទួលបាន​មុង​១,​ភួយ​១,​សារុង​១,​ក្រមា​១,​អាវយឺត​២,​កន្ទេល​១,​មី​១​កេស​,​ត្រីខ​១​យួរ ,​អង្ករ​៣០​គីឡូក្រាម​,​ស័ង្កសី​១០​សន្លឹក​និង​ថវិកា​១០​ម៉ឺន​រៀល​៕S/

​រូបភាព​÷ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​អំណោយ​សង្គ្រោះបន្ទាន់ ជូន​ដល់​គ្រួសារ​ចំនួន​០៦​គ្រួសារ​នៅ​ឃុំ​ស្រុក​វ៉ារិន ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​៕​បាយ័ន​