សាខា​កាកបាទក្រហម​ប្រារព្ធ​ពិធីសូត្រមន្ត​ចម្រើន​សិរី​សួស្តី​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​

1254
ចែករម្លែក

​ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​រសៀល​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៨ នៅ​សាខា​កាកបាទក្រហម​ខេត្តបាត់ដំបង មាន​រៀបចំ​ពិធីសូត្រមន្ត​ចម្រើន​សិរី​សួស្តី ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណីជាតិ ក្រោម​អធិបតី​លោក​បណ្ឌិត ប៊ុត គឹមស៊ាន អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត ព្រមទាំង​សហការី ដោយមាន​និមន្ត​ព្រះសង្ឃ​ចំនួន ៨​អង្គ ដើម្បី​សុំ​សេចក្ដីសុខ​ចម្រើន​ដល់​បុគលិក​ទាំងអស់គ្នា​។​

​បន្ទាប់ពី​ប្រារព្ធ​ពិធី​បែប​សាសនា​រួចមក លោក​បណ្ឌិត​បាន​ប្រគេន​ទេយ្យទាន​ប្រគល់​ដល់​ព្រះសង្ឃ និង​ចែកទាន​ដល់​ចាស់ព្រឹទ្ធាចារ្យ​ក្នុង​ម្នាក់ ៥​ម៉ឺន​រៀល និង​ឆ័​ត្រ​១​ផង និង​ខាង​លោកនាយក​សាលា​ព្រះមុនីវង្ស ជូន​បាច់ផ្កា​ផងដែរ​។ ក្រៅពីនោះ ក៏មាន​ជូន​គ្រូ និង​សិស្ស​ព្រមទាំង​សិស្សានុសិស្ស​មួយចំនួន​ផង​៕ ល​