សាខា​កាកបាទក្រហម​យក​អំណោយ​ចែក​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់​១៤​គ្រួសារ​

657
ចែករម្លែក

ដោយ​៖​សេង​ឃួន​/​ខេត្តក្រចេះ​៖​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តក្រចេះ រួម​នឹង​ប្រធានកិត្តិយស​អនុសាខា​ស្រុក​ចិត្រ​បុរី និង​ក្រុម​ប្រតិបត្តិ​សាខា​ខេត្ត មន្ត្រី​អនុសាខា​ស្រុក បាន​ចុះសួរសុខទុក្ខ​។​

ក្នុង​នោះបាន​នាំយក​អំណោយ​មនុស្សធម៌​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តក្រចេះ ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ស្រាល​ដោយសារ​ខ្យល់ក​ន្ទ្រា​ក់ ចំនួន ១៤ គ្រួសារ និង​ចាស់ជរា ទីទ័លក្រ​ចំនួន​៧​គ្រួសារ​ក្នុង​ឃុំ​បុស​លាវ​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃទី​២​ខែឧសភា​ឆ្នាំ​២០១៩​នេះ​។​

លោក​ធុន​គ្រី​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តក្រចេះ​លោក​បានឱ្យដឹងថា​ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះធម្មជាតិ​នេះ​បងប្អូន​ត្រូវ​យកចិត្តទុកដាក់​សំខាន់​លើ​ការថែទាំ​សុខភាព​ដោយ​ផ្អែកលើ​អនាម័យ​បរិស្ថាន​ល្អ​។

​លោក​ក៏បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចេះ​រៀបចំ​អនាម័យ​ក្នុង​ការរស់នៅ​ឱ្យបាន​ស្អាត​តាមរយៈ​ហូប​ស្អាត​ផឹក​ស្អាត​ចៀសវាង​កើតមាន​ជំងឺ​ផ្សេងៗ​និង​ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​គ្រោះធម្មជាតិ​គ្រប់​ប្រភេទ ។

​សូមបញ្ជាក់​អំណោយ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​មាន​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ក​២៥​គីឡូក្រាម មី មួយ​កេស​ត្រីខ​១០​កំប៉ុង​ម៉ុង​សុវត្ថិភាព​មួយ​នឹង​ថវិកា​មួយចំនួន​គ្រាន់​ដោះស្រាយ​បញ្ហាលំបាក​មួយគ្រា​៕S/

​រូបថត​៖​កាកបាទក្រហមកម្ពុជា​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​

#