សាខា​កាកបាទក្រហម​ស្រុក​យក​អំណោយ​ចែកជូន​គ្រួសារ​ក្រីក្រ​

102
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ប៉ែន​ជឹ​ង​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​ស្រុក​គូលែន​នៅ​ព្រឹក​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០១៩​នេះ​បាន​នាំយក​អំណោយ​មនុស្សធម៌​ចុះសាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​និង​មាន​ជំងឺ​ចំនួន​២​គ្រួសារ​។​

​ពួកគាត់​រស់នៅ​ភូមិ​គូលែន​ជើង​ឃុំ​គូលែន​ជើងស្រុក​គូលែន​ខេត្តព្រះវិហារ​។​១.​ឈ្មោះ​លោក​សសុ​ត​ហៅ​ចុ​អាយុ​៧៣​ឆ្នាំ​កំពុងមាន​ជម្ងឺ​ជា​ទម្ងន់​ជា​អតិ​ត​គ្រូបង្រៀន​បឋមសិក្សា​ប្រព័ន្ធ​ឈ្នោះ​សន​សឿន​មាន​ជីវភាព​ខ្វះខាត​។​២.​ឈ្មោះ​អ៊ុន​ប៊ុន​អាយុ​៦៨​ឆ្នាំ​ពិការភ្នែក​ទាំងពីរ​រស់​នៅ​ជាមួយ​កូនប្រុស​ម្នាក់​ដែល​សតិ​មិន​គ្រប់ និង​ជីវភាព​ខ្វះខាត​។​អំណោយ​មាន​៖​អង្ករ​,​មី​,​ត្រីខ​,​ទឹក​ស៊ី​អី​វ​,​និង​ថវិកា​មួយចំនួន ៕S/​